លោក សុខ ឥសាន ៖ ការបើកឲ្យអាមេរិក បើកការរុករកអដ្ឋិធាតុទាហានខ្លួននៅកម្ពុជា គឺជាការគោរពសិទ្ធិមនុស្ស

ខ្មែរញូញូ ៖ បន្ទាប់ពីផ្អាកមួយរយៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកអោយសហរដ្ឋ អាមេរិក បើកការរុករកអដ្ឋិធាតុខ្លួនដែលបានស្លាប់ក្នុងសម័យសង្គ្រាមកន្លង។ នេះបើតាម អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាកម្ពុជា បានឲ្យដឹងនៅថ្ងៃទី14 តុលា នេះ ថា ការសម្រេចបើកការរុករកអដ្ឋិធាតុ របស់អាមេរិកនេះ បង្ហាញថា កម្ពុជា គឺ គោរពសិទ្ធិ មនុស្ស ។ លោកបន្តថា ការរុករក​អដ្ឋិធាតុុទាហានអាមេរិក បាត់ខ្លួនក្នុងសង្គ្រាម​ ត្រូវបាន ផ្អាក​ក្រោយពេលដែល​របបក្រុង​វ៉ាស៊ីងតោន បានរិតបន្តឹងទិដ្ឋាការដល់មន្ត្រីសំខាន់ៗមួយ ចំនួន នៃក្រសួងការបរទេសកុម្ពុជា​ ។ លោកបញ្ជាក់ថា” ឥឡូវនេះ​ដោយផ្អែកតាមសំ​ណូម ពរ របស់ព្រឹទ្ធសមាជិក ស.រ.អា នៅរដ្ឋវ៉ាស៊ីងតោ​ន រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើសម្ប ទានឲ្យមានការប្រតិបត្តិការរុរកអដ្ឋិធាតុទាហានអាមេរិក បាត់ខ្លួនក្នុងសង្គ្រាមឡើងវិញ​ ដោយផ្អែកលើមូលដ្ឋានមនុស្សធ៌ម និងសិទ្ធិមនុស្ស​ ជាពិសេសចំពោះមនោសញ្ចេតនា ចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះ​” ។

​លោកបន្ថែមថា ចំពោះកាយវិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តប្រតិបត្តិការរុករក អដ្ឋិធាតុទាហ៊ានអាមេរិកបាត់ខ្លួន ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ ឆ្លុះបញ្ចាំង ថា នរណាមានមនុស្សធ៌ម និងគោរពសិទ្ធិមនុស្សជាង​ ។

សូមជម្រាបថា កាលពីថ្ងៃទី13 តុលា ឆ្នាំ2018 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសតាមលិខិតឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រម បើក ឡើងវិញនូវប្រតិបត្តិការរុករក អដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជា។

លិខិត របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូន និងឆ្លើយតបជាមួយ សំណើរបស់សមាជិក ព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និង តំណាងរាស្រ្តលោក វីនសុន បាយ្ស (Vicent Buys) ។

នៅក្នុងលិខិតខាងលើនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដូចដែល យើងបានពិភាក្សាលើកមុននិងឆ្លើយតបចំពោះសំណើរបស់ឯឧត្តម ព្រមទាំងសំណើរបស់ អង្គការពាក់ព័ន្ធដទៃទៀតរបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលរបស់ខ្ញុំ ដោយក្នុងស្មារតីមេត្តា ករុណាដូចកន្លងមក យល់ព្រមចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការរុករកអដ្ឋធាតុ POW/MIA ដ៏សំខាន់នេះទោះជាការរឹតត្បិតទិដ្ឋការសហរដ្ឋអាមេរិកនៅតែមានសុពលភាពក៏ដោយ»។

ក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ជាការពិតយើងតែងតែ មាន បំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យទាំងអស់ ជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាន ផលប្រយោជន៍ រួម និងគោរពគ្នាទៅវិញទៅមក។កិច្ចសហប្រតិបត្តិការលើកម្មវិធី POW/MIA តាំងតែពីមុន ពេលកម្ពុជា និងសហរដ្ឋអាមេរិក តភ្ជាប់ទំនាក់ទំនងឡើងវិញ នៅទស្សវត្ស ១៩៩០ គឺជា ឧទាហរណ៍ បញ្ជាក់ច្បាស់អំពីការខិតខំរបស់យើង ដើម្បីគោលដៅនេះ ហើយក៏ជាការឆ្លុះ បញ្ចាំងនូវការរួមមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយនឹងក្រុមគ្រួសារឈ្លើយសឹក និង ទាហានអាមេរិកបាត់ខ្លួន ដែលបានរងទុក្ខផ្លូវចិត្តយ៉ាងធំធេងដោយការបាត់បង់របស់គេ។

គួរឭកថា កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាស ផ្អាកជាបណ្តោះអាសន្នដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាប់តាំង ពីខែកញ្ញា ឆ្នាំ២០១៧ មក បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍ និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់កំពូល។

ការប្រឈមមុខដាក់គ្នាក្នុងវិស័យការទូតរវាងកម្ពុជា-អាមេរិក ចាប់ផ្តើមតឹងតែងជាងមុន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានបន្តរឹតត្បិតទិដ្ឋាការបន្ថែមទៀត ដល់មន្រ្តីកម្ពុជាណា ដែលពួកគេយល់ថា ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាផងដែរ។

បើតាមការដឹងនោះគិតរហូតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហាន អាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នរយៈពេលជាង ១ឆ្នាំ មកហើយ ខណៈអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបាត់បង់ជីវិត នៅលើដីកម្ពុជាទាំងអស់ មាន ប្រមាណ ៨០នាក់ ហើយបច្ចុប្បន្នរកឃើញ ៤០នាក់ប៉ុណ្ណោះ៕

អត្ថបទ ៖ ចន្ថា

LEAVE A REPLY

Please enter your comment!
Please enter your name here