លោក ស សុខា ស្រក់ទឹកភ្នែកភ្លាមៗដោយមិនដឹងខ្លួន ព្រោះតែ…

ខ្មែរញូញូ ៖ លោក ស សុខា ស្រក់ទឹកភ្នែកភ្លាមៗដោយមិនដឹងខ្លួនបន្ទាប់ពីលោកបានប្រគល់ថវិកា ជូនដល់កីឡាការិនីពិការម្នាក់ នៅលើវេទិកា ។ មូលហេតុ ដែលធ្វើឲ្យលោក ស សុខា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននោះគឺកីឡាការិនីពិការរូបនោះបានប្រាប់លោក ស សុខា ថា “នាងខ្ញុំរំភើបចិត្តខ្លាំងណាស់មិននឹកស្មានថា នាងខ្ញុំមានវាសនាបានជួបឯកឧត្តមផ្ទាល់ បាន ទទួលថវិកា និង បានថតរូបជាមួយឯកឧត្តម ព្រោះនាងខ្ញុំជាជនពិការ ត្រូវគេរើសអើង ស្ទើរ គ្រប់ទីកន្លែង តែឯកឧត្តមបែរជាចាប់ដៃ និងឱបនាងខ្ញុំពោរពេញដោយភាពកក់ក្តៅបំផុត” ។
ការស្រក់ទឹកភ្នែករបស់លោក ស សុខា នាពេលនោះ ព្រោះតែលោកកើតនូវក្តីអាណិតយ៉ាង ខ្លោចចិត្ត ពេលលឺសំដីរបស់កីឡាការិនីពិការរូបនេះ។

កាយវិការ របស់លោក ស សុខា ចំពោះកីឡាករ កីឡាការិនីពិការទាំងអស់  នាឱកាសនោះ ពិតជាបានធ្វើឲ្យពួកគាត់មានភាពកក់ក្តៅជាពន់ពេក ព្រោះលោក ស សុខា បានបង្កើតភាព ស្និទ្ធស្នាល និង ស្អិតរមួត ដោយមិនរើសអើងថា  ពួកគាត់ជាជនពិការ ដូចមនុស្សមួយចំនួន នោះ។

ភាពភ្ញាក់ផ្អើលខាងលើនេះ កើតឡើង កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨  ម្សិលមិញ នេះ ក្នុងឱកាសដែលលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គី ជូនមន្ត្រីរាជការអគ្គនាយកដ្ឋានកី ឡា នាយកដ្ឋាននីតិកម្ម ( ជួញដូរមនុស្ស) នាយកដ្ឋានសុខភាពសិក្សា ( គ្រឿងញៀន) ជិត ៤០០នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោក ស សុខា ក៏បានឧបត្ថម្ភកីឡាករ កីឡាការិនីពិការ ចំនួន ៤៥រូប ដែលត្រៀមទៅប្រកួតកីឡាអន្តរជាតិ នៅប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខ គឺក្នុងម្នាក់ៗ ១០០ដុល្លារ បន្ថែមលើថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលសម្តេចបានឧបត្ថម្ភម្នាក់ៗ ២០០ដុល្លារ ។

អត្ថបទ ៖ អារុណ

LEAVE A REPLY

Please enter your comment!
Please enter your name here