លោក សុខ សុគន្ធ ៖ លោក សម រង្ស៊ី បរាជ័យលើការបង្កើតចលនាសង្គ្រោះជាតិ

ខ្មែរញូញូ ៖ អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិម លោក សុខ សុគន្ធ បានអះអាងថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានកំពុងបរា ជ័យ ក្នុងការបង្កើតចលនាសង្គ្រោះជាតិ ។

លោកបានអះអាងបន្តទៀតថា ការបរាជ័យរបស់អតីតមេបក្សប្រឆាំង នេះដោយសារតែអគ្គ រដ្ឋទូតបារាំងប្រចាំកម្ពុជា បានផ្ញើលិខិតអបអរសាទរ ចំពោះលោកឧបកនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីកន្លងមកនេះ។

លោក សុខ សុគន្ធ ហៅ ជេម សុខ បានបញ្ជាក់ឲ្យដឹងតាមបណ្តាញសង្គម យ៉ាងដូច្នេះថា ” នេះជាបរាជ័យបន្តបន្ទាប់  របស់នយោបាយការទូត លោក សម រង្ស៊ី  ប្រធានចលានាខ្យល់ ដែលបង្កើតឡើងថ្ងៃទី២៨ មករា ២០១៨។ ចលនាខ្យល់នេះបានបំផ្លិចបំផ្លាញសាមគ្គីភាពនៃ រចនាសម្ព័ន្ធបក្សសង្គ្រោះជាតិ នៅបរទេស”៕


អត្ថបទ ៖ ចន្ថា

LEAVE A REPLY

Please enter your comment!
Please enter your name here