សម្តេច ស ខេង បដិសេធសារព័ត៌មានចុះផ្សាយថា លោក ស ថេត ជាប្អូនបង្កើតរបស់សម្តេច

ខ្មែរញូញូ ៖ បើយោងតាមផេកផ្លូវរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃ នេះ មានសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយពីការផ្ទេរតំណែង និងការប្រគល់ភារកិច្ចជា​ ស្នងការនគរបាល រាជធានីភ្នំពេញ​ ជូន​លោក​ឧត្តមសេនីយ៍ ស ថេត ។ អ្វីដែលខ្ញុំកត់សម្គាល់​ និងចង់បញ្ជាក់នៅពេលនេះគឺ សារ ព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ ស ថេត គឺជាប្អូនបង្កើតរបស់ខ្ញុំ។ ខ្ញុំមិនដឹងថា សារ ព័ត៌មានទាំងនោះបានប្រភពមកពីណាឬក៏សន្និដ្ឋានដោយគ្មានប្រភពនោះទេ ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់ថា លោក ឧត្តមសេនីយ៍ ស ថេត មិនមែនជាប្អូនបង្កើតរបស់ខ្ញុំ​ដូចដែលសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ ៕


អត្ថបទ ៖ កុសល

LEAVE A REPLY

Please enter your comment!
Please enter your name here