ស្ទីល​កាច់រាង​​សិច​ស៊ី​ ៥​ម៉ូដ​ពី Sinon Loresca នៅ​កម្ពុជា​​ឡូយ​កប់​ហ្មង

រយៈ​ពេល​មក​ដល់​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​នេះ​​ Sinon Loresca ស្ដេច​ដើរ​ម៉ូដ​ហ្វីលីពីន​ បាន​បង្ហាញ​សម្លៀក​បំពាក់​សិច​ស៊ី​ជា​ច្រើន​ម៉ូដ​​​​​ដោយ​បញ្ចេញ​សាច់​ដុំ​យ៉ាង​​រំភើយ​ទាំង​នៅ​​ទី​​សាធារណ​ និង​នៅ​តាម​កម្មវិធី​មួយ​ចំនួន។

ក្រៅ​ពី​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​របស់​ខ្លួន​ជ្រើស​រើស​មក​​ពី​ហ្វីលីពីន ហើយ​នោះ Sinon Loresca ក៏​បាន​ស្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​​ទៀត​ផង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ដំណើរ​មក​កាន់​កម្ពុជា​លើក​ទី​១​ ស្ដេច​ដើរ​ម៉ូដ​រូប​នេះ​បាន​បង្ហាញ​​​ភាព​រួសរាយ​រាក់​ទាក់​យ៉ាង​ខ្លាំង​ទៅ​កាន់​អ្នក​គាំទ្រ​ ដោយ​គ្មាន​រើស​អើង​អ្វី​បន្ដិច។

បន្ថែម​ពី​នេះ​ Sinon Loresca ក៏​បាន​ចុះ​ទៅ​ចែក​អំណោយ​ដល់​ក្មេង​សិស្ស​សាលា​ក្រី​ក្រ​​មួយ​ចំនួន​ នៅ​សាលា​បឋម​សិក្សា ជ្រោយ​ចង្វា​ មាន​ដូច​ជា​សម្ភារៈ​សិក្សា និង​អាហារ​បរិភោគ​ជា​ដើម។

​ទស្សនា​​​ស្ទីល​កាច់រាង​​សិច​ស៊ី​ ៥​ម៉ូដ​ពី Sinon Loresca

LEAVE A REPLY

Please enter your comment!
Please enter your name here