ប្រតិបត្តិការរបស់ចិន នៅសមុទ្រចិនខាតត្បូងមិនស្របតាមផ្លូវច្បាប់ទេ

ខ្មែរញូញូ ៖ លោក John Richardson ប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិក បានថ្លែងនៅថ្ងៃពុធ ទី១៥ ខែឧសភានេះថា ប្រតិបត្តិការ និងការអះអាងយកកម្មសិទ្ធិរបស់ប្រទេសចិន នៅសមុទ្រខាងត្បូង មិនស្របតាមផ្លូវច្បាប់នោះទេ ។

លោក John Richardson បានបន្ថែមថា អាមេរិកនៅតែធានាពីសុវត្ថិភាពសម្រាប់ នាវាចរណ៍នៅសមុទ្រចិនខាងត្បូង ទោះបីជាចិនបានអះអាងថាជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន ក៏ដោយ ។

ការអះអាងរបស់ លោក John Richardson ត្រូវបានធ្វើឡើងខណៈដែលចិនកំពុងមាន ជម្លោះជាមួយប្រទេសហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងប្រទេសវៀតណាម ៕

អត្ថបទ ៖ ជិន ពៅ

LEAVE A REPLY

Please enter your comment!
Please enter your name here