កងទ័ពអាមេរិក នៅអ៊ីរ៉ង់ប្រឈមនឹងការវាយប្រហារពីសកម្មជនអ៊ីរ៉ង់

ខ្មែរញូញូ ៖ លោក Patrick Shanahan រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមរិក បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំង នៅថ្ងៃពុធ ទី១៥ ខែឧសភានេះ ចំពោះសុវត្ថិភាពរបស់កងទ័ពអាមេរិកនៅប្រទេសអ៊ីរ៉ង់ ដែលកំពុងប្រឈមមុខនឹងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ។

ក្តីបារម្ភរបស់លោក Patrick Shanahan បានកើតឡើងខណៈដែលអាមេរិកមានភាពតានតឹងជាមួយអ៊ីរ៉ង់ ដោយភាគីបានគម្រាមដាក់គ្នាទៅវិញទៅមក អំពីការវាយប្រហារដោយអាវុធទៅលើភាគីជម្លោះ ។

នៅពេលបច្ចុប្បន្ននេះ អាមេរិកបានរក្សាវត្តមានកងទ័ពរបស់ខ្លួនប្រមាណ ៦០០០នាក់ នៅអ៊ីរ៉ង់ ដើម្បីជួយពង្រឹងសមត្ថភាពកងទ័ពអ៊ីរ៉ាក់ ហើយនៅដើមសប្តាហ៍នេះ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនិកាយ Shi’ite បានដាក់ពង្រាយគ្រាប់រ៉ូកែតនៅក្បែរមូលដ្ឋានយោធអាមេរិក ៕

អត្ថបទ ៖ ជិន ពៅ

LEAVE A REPLY

Please enter your comment!
Please enter your name here