បណ្ឌិត ឡាច សំរោង ៖ រឿងដែលនៅក្បែរខ្លួន តែមិនសូវមានអ្នកយកចិត្តទុកដាក់គិតយល់ដឹង

ខ្មែរញូញូ ៖ មុននេះបន្តិច លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា បានសរសេរបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់លោក ដោយលើកយកប្រធានបទថា “រឿងដែលនៅក្បែរខ្លួន តែមិនសូវមានអ្នកយកចិត្តទុកដាក់គិតយល់ដឹង” ។ តើប្រធានបទនេះ មានខ្លឹនសារយ៉ាងណា? សូមអានខ្លឹមសារខាងក្រោម ៖

ខំប្រឹងមើលសៀវភៅ តែមិនបានយល់ដឹងឲ្យបានស៊ីជម្រៅអំពីអ្នក និពន្ធតាក់តែងសៀវភៅ ថាតើគោលដៅ ដែលគាត់ និពន្ធតាក់តែង និងបោះពុម្ពសៀវភៅដើម្បីអ្វី គោលបំណងអ្វី ?

ទៅមើលកុន មើលល្ខោន យំអាណិត ខឹងស្អប់ សប្បាយអរ តែជាមួយតួកុន តួល្ចោន តែមិនសូវយកចិត្តទុកដាក់លើសាច់រឿងដែលអ្នកនិពន្ធគេនិពន្ធតាក់តែងដើម្បីអ្វី ហើយជាពិសេសអ្នកនិពន្ធជាអ្នកណា ?

ទៅបុណ្យកឋិនទាន បុណ្យបច្ច័យបួន បុណ្យផ្កាប្រាក់ បុណ្យសាមគ្គី … ចេះតែចូលបច្ច័យបុណ្យ តែមិនដឹងថា ម្ចាស់ដើមបុណ្យយកប្រាក់បច្ច័យបុណ្យទៅធ្វើអ្វី ដាក់ចំគោលដៅសទ្ធាយើងអត់? ចុងក្រោយបានត្រឹមឆ្លើយថា បុណ្យចូលគេហើយ គេយកទៅធ្វើអីធ្វីទៅ ជាបុណ្យរបស់គេ (sic) ? ? ?

ទៅលេងផ្ទះមិត្រភ័ក្រ្ត ចំពេលបាយថ្ងៃត្រង់ ឬបាយល្ងាច គេហៅហូបបាយជុំគ្រួសារគេ យកសមគួរ ឯងចូលហូបភ្លាម ដោយមិនបានគិតថា គេធ្វើតម្រូវតែគ្រួសារគេ មិនមានចំណែក លើសសម្រាប់ភ្ញៀវមិនបានអញ្ជើញមុនទេ ហើយនៅឆ្លៀតថា បាយម្ហូបនោះឆ្ងាញ់ណាសទៀត …ហួសចិត្ត ។

រឿងដែលអ្នកគិត មិនដូចជាអ្វីដែលជាការគិតរបស់អ្នកដទៃ ។ ដូចនេះត្រូវខិតខំសិក្សាស្រាវជ្រាវស្វែងយល់អំពីការគិតរបស់អ្នកដទៃ ដើម្បីផ្ទៀងផ្ទាត់ថា តើ ដូចគ្នាទេ ជាមួយការគិតរបស់យើង ? ! បើដូចតើដូចត្រង់ណា ហើយថាបើខុសតើខុសត្រង់ណា ? និងធ្វើសេក្តីសន្និដ្ឋានរកចំណុចកណ្តាលមួយ ។ តែមនុស្សលោកតាំងពីយូរមកហើយ ច្រើនតែយកការគិតរបស់ខ្លួនទៅដាក់លើការគិតរបស់អ្នកដទៃ ទើបបានជាសង្គមមនុស្សត្រូវបានអ្នកប្រាជ្ញជាច្រើនជំនាន់ហៅថា ជាសង្គម ឆ្កែចចក …។

អ្នករៀបចំទីផ្សារផលិតផល ខុសពីអ្នកលក់ផលិតផល
+អ្នករៀបចំទីផ្សារផលិតផល គឺតែងតែសិក្សាសហរាវជ្រាវជានិច្ចអំពីតម្រូវការទីផ្សារ និងការដាក់បញ្ចូលផលិតផលរបស់ខ្លួនចូលទៅក្នុងការចង់បាន ឬតម្រូវការអតិថិជនជាអ្នកប្រើប្រាស់ នេះជាការទទួលខុសត្រូវរបស់ដ៏ខ្ពស់មួយ ។
+អ្នកលក់ផលិតផល ភាគច្រើនលើសលប់ជាអ្នកទទួលកម្រៃជើងសារ ឬប្រាក់បៀរវត្សពីក្រុមមហ៊ុន ឬថៅកែ ដឹងតែពីលក់ឲ្យឆាប់បានលុយ ដឹងតែពីនិយាយ បញ្ចុះបញ្ចូលអតិថិជន ឲ្យទីញ ដើម្បីបានកម្រៃអប្បហារ ដោយមិនបានខ្វល់ខ្វាយអំពីបញ្ហានៅខាងមុខរវាងក្រុមមហ៊ុន និងអតិថិជនឡើយ ។

បញ្ហានៅត្រង់ថា អ្នករៀបចំទីផ្សារផលិតគាត់គិតគូរទទួលខុសត្រូវចំពោះក្រុមហ៊ុន រីឯអ្នកលក់ផលិតផល ឬអ្នក promot [អ្នកប្រូ] គឺដឹងតែប្រូលក់មួយគត់ បើក្រុមហ៊ុនខាតបង់ គឺដាក់មេប្រូច បាត់៕

អត្ថបទ ៖ ស៊ីវឿន

LEAVE A REPLY

Please enter your comment!
Please enter your name here