អាមេរិកប្រាប់រុស្ស៊ី កុំឲ្យជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកអាណត្តិក្រោយ

ខ្មែរញូញូ ៖ រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានប្រាប់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី លោក Sergey Lavrov កុំអោយលូកដៃចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅអាណត្តិក្រោយ នៅឆ្នាំ២០២០ខាងមុខនេះ ។

លោក Mike Pompeo បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក Sergey Lavrov នៅទីក្រុង Sochi ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ ទី១៤ ខែឧសភានេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រុស្ស៊ី ។

សំណុំរឿងពីរសំខាន់ ដែលលោក Mike Pompeo បានពិភាក្សាគ្នាជាមួយលោក Sergey Lavrov គឺសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលជាបញ្ហាប្រឈមសម្រាប់អាមេរិក ៕

អត្ថបទ​ ៖ ជិន ពៅ

LEAVE A REPLY

Please enter your comment!
Please enter your name here