យន្តហោះពីរគ្រឿងបុកគ្នាលើអាកាសសម្លាប់មនុស្ស៥នាក់

ខ្មែរញូញូ ៖ ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា យន្តហោះធុនតូចចំនួន២គ្រឿង ដែលដឹកមនុស្សសរុបចំនួន១៦នាក់ បានបុកគ្នាយ៉ាងពេញទំហឹងលើអាកាស នៅទីក្រុង Ketchikan រដ្ឋ Alaska សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ បណ្តាលអោយមនុស្សចំនួន៥នាក់បានបាត់បង់ជីវិត មនុស្សចំនួន១០នាក់បានរងរបួស និងមនុស្សម្នាក់ទៀតបានបាត់ខ្លួន ។

ក្រុមភ្នាក់ងារជួយសង្គ្រោះជនស៊ីវិលអាមេរិក បានអោយដឹងថា យន្តហោះធុនតូចដែលបានបុកគ្នានោះ គឺជាយន្តហោះប្រភេទជលផលិកយាន (យន្តហោះដែលចុះលើគោកក៏បាន និងចុះលើទឹកក៏បាន) និងបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ ក្រោយពីបុកគ្នា ។

មូលហេតុដែលបណ្តាលអោយជលផលិកយានទាំង២គ្រឿងបុកគ្នានោះ មិនទាន់ត្រូវបានបង្ហាញអោយដឹងនោះទេ ដោយរង់ចាំការស៊ើបអង្កេតពីប៉ូលីសជំនាញសិន ៕

អត្ថបទ ៖ ជិន ពៅ

LEAVE A REPLY

Please enter your comment!
Please enter your name here