អាមេរិក ព្យាយាមអូសទាញចិនឲ្យចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ

ខ្មែរញូញូ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃអង្គារ ទី១៤ ខែឧសភានេះ នៅទីក្រុង Sochi ប្រទេសរុស្ស៊ី ។

ជំនួបត្រីភាគីនៃរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី ចិន និងអាមេរិក គឺមានគោលដៅជំរុញអោយចិនចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ (Nuclear arms control treaty) ប៉ុន្តែចិនបានបដិសេធរួចទៅហើយថាខ្លួនមិនចរចាជាមួយអាមេរិក និងរុស្ស៊ីទេ ។

លោក Wang Yi រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន បានប្រកាសថា ចិនមិនមានចំណាប់អារម្មណ៍ក្នុងការជួបចរចាជាមួយអាមេរិក និងរុស្ស៊ី ស្តីពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ (Nuclear arms control treaty) នោះទេ ៕

អត្ថបទ ៖ ជិន ពៅ

LEAVE A REPLY

Please enter your comment!
Please enter your name here