មេទ័ពវែណេស៊ុយអេឡា ប្រាប់ឲ្យទាហានឲ្យបង្កើនកម្លាំងវាយបក្សប្រឆាំង

ខ្មែរញូញូ ៖ ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា ឧត្តមសេនីយ៍ Ramon Rangel មេបញ្ជាការកងទ័ពជើងអាកាសរបស់ប្រទេសវែណេស៊ុយអេឡា បានបញ្ជាកងកម្លាំងទ័ពអាកាសរបស់ខ្លួនអោយបង្កើនការវាយប្រហារលើក្រុមសកម្មជនរបស់គណបក្សប្រឆាំង ។

ឧត្តមសេនីយ៍ Ramon Rangel បានចោទប្រកាន់ក្រុមសកម្មជនរបស់គណបក្សប្រឆាំងពីបទប្រមូលកម្លាំងស៊ីវិលធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ។

សូមបញ្ជាក់ជូនថា តុលាការកំពូលវែណេស៊ុយអេឡា បានបញ្ជាអោយចាប់ខ្លួនក្រុមសកម្មជនចំនួន ១០នាក់ ដែលស្និទ្ធនឹងលោក Huan Guaido ប្រធានគណៈបក្សប្រឆាំង ដោយចោទប្រកាន់ពីបទរៀបគម្រោងធ្វើរដ្ឋប្រហារបរាជ័យ ៕

អត្ថបទ ៖​ ជិន ពៅ

LEAVE A REPLY

Please enter your comment!
Please enter your name here