អាមេរិក ត្រៀមខ្លួនរួចហើយក្នុងការវាយប្រហារលើអ៊ីរ៉ង់

ខ្មែរញូញូ ៖ លោក Jonathan Marcus អ្នកវិភាគខាងវិស័យការពារជាតិ និងការទូតរបស់ទូរទស្សន៍ CNN និយាយនៅថ្ងៃចន្ទ ទី១៣ ខែឧសភានេះថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ប្រសិនបើភាគីទាំងពីរឈានដល់ការប្រយុទ្ធគ្នា ។

លោក Jonathan Marcus បានបន្ថែមថា នៅពេលបច្ចុប្បន្ននេះ អាមេរិកបានដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំង USS Ibraham Lincoln ក្រុមនាវាប្រយុទ្ធ Strike Group យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 និងប្រព័ន្ធមីស៊ីល Patriots នៅតំបន់មជ្ឈមបូព៌ា ក្នុងគោលដៅការពារផលប្រយោជន៍អាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត ។

លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកបាននិយាយថា អាមេរិកមិនមានបំណងធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ទេ ប៉ុន្តែអាមេរិកត្រូវតែត្រៀមខ្លួនទុកជាមុន ក្នុងការវាយបកលើអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះសម្រេចចិត្តខុសនៅពេលខាងមុខ ៕

អត្ថបទ ៖ ជិន ពៅ

LEAVE A REPLY

Please enter your comment!
Please enter your name here