លោក ស សុខា ត្រូវបានជ្រើសតាំងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៦

ខ្មែរញូញូ ៖ នៅរសៀលថ្ងៃទី១២ ឧសភា នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានអង្គសន្និបាត បោះឆ្នោតជ្រេីសតាំង ជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៦ ជំនួស លោក ព្រំ ឌិន ដែលផុតអាណត្តិ។

លោក ស សុខា ដែលទើបនឹងជ្រើសតាំងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិថ្មីនេះ បានប្ដេជ្ញាចិត្ត ពង្រឹងកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយពង្រីកក្លិបឱ្យបានគ្រប់ខេត្ត បណ្ដុះបណ្ដាលសមត្ថភាពគ្រូបង្វឹក ពង្រីកការប្រកួត ស្វះស្វែងរកមូលនិធិដេីម្បីទ្រទ្រង់សហព័ន្ធ និងពង្រឹងវិន័យក្នុងការដឹកនាំឈានទៅជោគជ័យរួម។

 

 

អត្ថបទ ៖ ស្រីពេជ
រូបភាព ៖ សាន់ ផានិត

LEAVE A REPLY

Please enter your comment!
Please enter your name here