លោក ទូច វណ្ណៈ ចុះធ្វើបទបង្ហាញស្តីពីការចែករំលែកបទពិសោធន៍សិក្សា និងទប់ស្កាត់សិស្សបោះបង់ការសិក្សា ដល់សិស្សវិទ្យាល័យ ស្វាយអន្ទរ

ខ្មែរញូញូ ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នេះ លោក ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ បានចុះធ្វើបទបង្ហាញខ្លីស្តីពី “ការចែករំលែកបទពិសោធន៍សិក្សា និងទប់ស្កាត់សិស្សបោះបង់ការសិក្សា” ដល់សិស្សថ្នាក់ទី៩ ចំនួន ១៥៩នាក់ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ។

បើតាមលោក ទូច វណ្ណៈ បានបញ្ជាក់ថា ដោយអនុវត្តតាមទិសដៅរបស់លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រុមការងារចុះជួយស្រុកស្វាយអន្ទរ បានចុះធ្វើបទបង្ហាញស្តីពី”ការចែករំលែកបទពិសោធន៍សិក្សា និងទប់ស្កាត់សិស្សបោះបង់ការសិក្សា” ដល់សិស្ស នាពេលនេះ។

លោក ទូច វណ្ណៈ បន្តទៀតថា លោកនឹងបន្តដឹកនាំក្រុមការងារចុះជួយស្រុកស្វាយអន្ទរ ចុះធ្វើបទបង្ហាញខ្លី ស្តីពី “ការចែករំលែកបទពិសោធន៍សិក្សា និងទប់ស្កាត់សិស្សបោះបង់ការសិក្សា” ដល់សិស្សថ្នាក់ទី៩ ដល់ទី១១ ទាំង ៣វិទ្យាល័យ ទូទាំងស្រុកស្វាយអន្ទរ ។

សិស្សានុសិស្សថ្នាក់ទី៩ ទាំង ១៥៩នាក់ បានសំដែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស សុខា និងក្រុមការងារ ដែលបានបង្កើតឲ្យមានវគ្គសិក្ខាសាលានេះ។

អត្ថបទ ៖ ស្រីពេជ

LEAVE A REPLY

Please enter your comment!
Please enter your name here