លោក ថេង សុថុល សូមឲ្យពលរដ្ឋចាត់ទុកគណៈអភិបាលខណ្ឌចំការមន ជាអ្នកបម្រើពលរដ្ឋ អាចជួបបាន

ខ្មែរញូញូ ៖ អភិបាលនៃគណៈអភិបាលខណ្ឌចំការមននិងប្រធានក្រុមប្រឹក្សាខណ្ឋរួមជាមួយចៅសង្កាត់នឹង មន្ត្រីក្រោមឱវាទនៅព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៩នេះបានចុះសាកសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ខណៈដែលពួកគាត់កំពុង តែមានការខ្វះខាតក្នុងជីវភាពគ្រួសារ។ ក្នុងនោះអំណោយទាំងអស់មាន អង្ក មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការចំនួន ២ម៉ឺនរៀល។

មានប្រសាសន៍ក្នុងឱកាសនៃការចែកអំណោយនោះ លោក ថេង សុថុល អភិបាលនៃ គណៈអភិបាល ខណ្ឌចំការមន បានលើកឡើងថា អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចាត់ទុក គណៈអភិបាលខណ្ឌ ជាអ្នកបម្រើប្រជាពលរដ្ឋហើយកុំគិតថា អភិបាលធំពេកមិនហ៊ានចូលជួបនោះគឺមិនត្រូវទេ។ប្រជាពលរដ្ឋ ទាំងអស់ត្រូវជម្រះអារម្មណ៍នេះឲ្យអស់។ គណៈអភិបាលខណ្ឌចំការមនគឺជាអ្នកបម្រើសេវាជូនប្រជាពល រដ្ឋបម្រើប្រជាពលរដ្ឋមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះ។

លោកបន្តថា ក្នុងអាណាត្តិទី៦ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន មន្ត្រីរាជាការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវទទួលបន្ទុកកើនទ្វេរដង ក្នុងកិច្ចការងារបម្រើសេវាជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវយកចិត្តទុកដាក់ ចំពោះសុខសុវត្តិភាព ព្រាយាម នៅក្បែរពួកគាត់នៅពេលមានធុរះបន្ទាន់អ្វីមួយនោះគឺមន្ត្រីយើងអាចជួយ ដោះស្រាយបាន ទាន់សភាពការណ៍។

លោបញ្ជាក់ថា៖ ក្នុងនាមប្រធានសាខារ កាកក្របាទក្រហម ប្រចាំខណ្ឋចំការមន គឺរីករាយសាទរក្នុងការ ជួយឧបត្តគាំទ្រ និង សង្រ្គោះប្រជាពលរដ្ឋ រាល់សកម្មភាព ដែលកើតមានឡើង ទាំងកម្លាំង កាយចិត្ត និងថវិការ ។ បើទោះបីជាអំណោយទាំងនេះតិចតួចក្ដីពិតមែនក្ដី តែវាអាចបានជួយសម្រួល នូវផលលំបាក របស់ អ៊ុ ពូមីងបានផងដែរ.! ហើយនេះជាទឹកចិត្តរបស់អាជ្ញាធរ ដែលផ្ដើមចេញពីការ យកចិត្តទុកដាក់ ចំពោះសុខសុវត្តិភាព ជីវភាព និងការ រស់នៅប្រចាំថ្ងៃរបស់បងប្អូន។

អត្ថបទ ៖ សៅ ផានី

LEAVE A REPLY

Please enter your comment!
Please enter your name here