សម្តេចតេជោ ចង់ឲ្យប្រធានបទ « ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា » ជាចលនាអនុវត្តសកម្មភាពជាក់ស្តែង

ខ្មែរញូញូ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្នើឲ្យយកប្រធាន « ខ្ញុំ ស្រឡាញ់កាកបាទក្រហមកម្ពុជា » ធ្វើជាចលនាក្នុងការអនុវត្តសកម្មភាពជាក់ស្តែង។

ថ្លែងក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាប្រធានបទ « ខ្ញុំស្រឡាញ់កា កបាទក្រហមកម្ពុជា » គឺជាប្រធានបទដែលឆ្លើយតបទៅគ្រប់មនុស្ស ហើយទាក់ទងទៅនឹងមនុស្សពីរផ្នែកគឺ១.ទាក់ទងនិងអ្នកផ្តល់ជំនួស និង២.អ្នកដែលទទួលបានផលពីការ ផ្តល់ជំនួយពីកាកបាទក្រហមកម្ពុជា ។

សម្តេចបានបន្តថា សិល្បៈឬវប្បធម៌នៃការចែករំលែងក្នុងចំណោមប្រជាជនកម្ពុជា យើង ប្រសិនបើគ្មានការសិល្បៈ និងវប្បធម៌ចែករំលែកនោះទេ យើងនឹងអាចជួបការលំបាក។ ត្រង់ចំណុចនេះយើងគួរសង្កេតមើល។

សម្តេចបញ្ជាក់ថា ៖ «ខ្ញុំចង់ឲ្យប្រធានបទ”ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” ក្លាយទៅជាចលនាក្លាយជាសកម្មភាពអនុវត្តជាក់ស្តែង និងក្លាយជាចលនារបស់ជាតិទាំងមូល។ ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា មិនមែនស្ថិតនៅលើក្រដាស់នោះ ក៏ប៉ុន្តែត្រូវធ្វើជាសកម្មភាពជាក់ស្តែងហើយត្រូវក្លាយជាចលនាតាំងពីថ្នាក់កំពូលរហូតដល់ប្រជាជនធម្មតា» ។

ជាមួយគ្នានោះដែរសម្តេចក៏បានសម្តែងក្តីសង្ឃឹមថា ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំចាំចាប់ពីថ្នាក់កំពូលអាចធ្វើបានចំពោះទ្រឹស្តី « ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា » ជាមួយសកម្មភាពមនុស្សធម៌មួយនេះ ។

សម្តេចបានអះអាងថា ទ្រឹស្តីមួយនេះនឹងជួយឲ្យសង្គមមានសុខដុមរនាសម្រាប់ប្រជាជាតិជាតិផងដែរ និងសម្រាប់អ្នកមានលទ្ធភាព និងអ្នកមិនមានលទ្ធភាពដើម្បីឆ្លើយតបជាមួយតម្រូវការ របស់ប្រជាពលរដ្ឋផ្នែកមនុស្សធម៌។

សម្តេចបញ្ជាក់ថា «ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់សម្បុរសជនទាំងអស់ដែលចូលរួមមក កាកបាទក្រហមតាមរយៈពេល ៨ឧសភា និងតាមរយៈសកម្មភាពនានា ដែលពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា» ៕

អត្ថបទ ៖ ចន្ថា

LEAVE A REPLY

Please enter your comment!
Please enter your name here