ពលរដ្ឋរិះគន់អាជីវករលក់ដូរលើផ្លូវវេងស្រេង បង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ

ខ្មែរញូញូ ៖ ពលរដ្ឋអ្នកធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ បានសំដែងការរិះគន់យ៉ាងខ្លាំងចំពោះអាជីវករលក់ដូរទំនិញលើផ្លូវ ស្ទើររកកន្លែងបើកបរមិនឃើញ បង្កជាការកកស្ទះ ជារៀងរាល់ថ្ងៃ ។

ពលរដ្ឋបន្តថា ពួកគាត់តែងតែជួបប្រទះការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដោយសារតែអ្នកលក់ដូរ មួយចំនួន បានយកចំណីផ្លូវវេងស្រេង ស្ទើរតែអស់ពាក់កណ្តាល ដាក់លក់ដូរទំនិញ របស់ខ្លួន ដោយមិនគិតពីការកកស្ទះចរាចរណ៍របស់អ្នកធ្វើដំណើរតាមដងផ្លូវឡើយ ជាពិសេសតំបន់មុខរោងចក្រតែម្តង។

ពលរដ្ឋស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច បង្កើនការចុះណែនាំ និងចាត់វិធានការផ្សេងៗតាមផ្លូវច្បាប់ ធ្វើយ៉ាងណា កាត់បន្ថយការកកស្ទះចរាចរណ៍លើផ្លូវវេងស្រេងនេះផង ព្រោះពួកគាត់រវល់កិច្ចការផ្សេងៗ ត្រូវទៅបំពេញ តែដល់ពេលកកស្ទះបែបនេះ ពិតជាខាតបង់ពេលវេលាខ្លាំងណាស់ ។

ជុំវិញករណីការលក់ដូរលើផ្លូវ របស់អាជីវករយើង ពិតជាពិបាកក្នុងការដោះស្រាយ ប្រសិនបើអាជីវករខ្លួនឯង មិនព្រមចូលរួមនោះ ព្រោះថា បើអាជ្ញាធរមានសមត្ថកិច្ចចុះណែនាំ ឬបង្ក្រាប ក្រុមអាជីវករ ប្រាកដជាមិនសុខចិត្ត នាំគ្នាយំស្រែករកអ្នកនេះជួយ អ្នកនោះជួយជាមិនខាន និងថែមទាំងចោទប្រកាន់អាជ្ញាធរមានសមត្ថកិច្ចថា ធ្វើបាបពួកគាត់ទៀត ទាំងពួកគាត់ខ្លួនសោះ ជាអ្នកខុស។

 

អត្ថបទ ៖ ស្រីពេជ

LEAVE A REPLY

Please enter your comment!
Please enter your name here