ពលរដ្ឋនៅខេត្តកំពង់ធំ ទទួលស្នើក្រសួងរ៉ែនិងថាមពល ចុះបិទទីតាំងរ៉ុករករ៉ែអនាធិបតេយ្យក្នុងមូលដ្ឋានរបស់ខ្លួន

ខ្មែរញូញូ ៖ ប្រជាពលរដ្ឋភាគច្រើនរស់នៅក្នុង ឃុំសុខចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានទទួលស្នើឲ្យក្រសួងរ៉ែនិងថាមពល និងសម្ថកិច្ចពាក់ព័ន្ឋចុះពិនិត្យនឹងបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាស ខុសច្បាប់យ៉ាងអនាធិបតេយ្យ ក្នុងមូលដ្ឋានរបស់ខ្លួន។

តាមរយៈរូបភាពវីឌីអូ និងរូបភាពសន្លឹកបានបង្ហោះតាមបណ្តាញសង្គមបានបង្ហាញថា ក្រុមឈ្មួញកំពុងទន្ទ្រាន យ៉ាងអនាធិបតេយ្យជីកយករ៉ែមាស ក្នុងមូលដ្ឋានខេត្តកំពង់ធំ ដោយមានទំាងការប្រើប្រាស់គ្រឿងផ្ទុះ និងសាធាតុប៉ូតាត្យូមសាយយាណាយ (Potassium Cyanide) ដែលជា សាធាតុ គីមី បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ចំពោះសុខភាពប្រជាពលរដ្ឋ និងបរិស្ថានផងដែរ។

ប្រភពបានបន្តថា ក្រុមជនខិលខូចបានប្រើប្រាស់គ្រឿងផ្ទុះ និងសាធាតុគីមី ប៉ូតាត្យូម សាយយាណាយ សម្រាប់បំរើអោយការជីក និងកែច្នៃរ៉ែមាសក្នុងមូលដ្ឋានខេត្តកំពង់ធំ ត្រូវបានពលរដ្ឋ រាយការណ៍ឲ្យដឹងថា បាននឹងកំពុងបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ពិសេសធនធាន ទឹក និងព្រៃឈើ និងអាចឈានទៅសម្លាប់អាយុជីវិតមនុស្សថែមទៀតប្រសិនបើ សារធាតុគីមីនេះហូរចូលទៅក្នុងទឹកហើយប្រជាពលរដ្ឋប្រើប្រាស់ទឹកនោះ ។

ការធ្វើអាជីវកម្មរ៉ុករករ៉ែមាស ខុសច្បាស់យ៉ាអនា ធិបតេយ្យក្នុង ឃុំសុខចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បាននឹង កំពុងបំផ្លាញរ៉ែមាស ជាច្រើនពីកម្ពុជា ។ បន្ថែមលើសពីនេះអាជីវកម្មនេះក៍បានបន្សល់ទុកនូវ ផលប៉ះពាល់ដែលបាន បំផ្លិចបំផ្លាញធនធានធម្មជាតិ រួមមានព្រៃឈើដែលបានកាប់ទន្ទ្រាន បំពុលទឹកនិងធនធាន មច្ឆាជាតិតាមរយៈការប្រើប្រាស់ សាធាតុគីមីជាដើម ។

ប្រជាពលរដ្ឋបានស្នើអោយ ក្រសួងរ៉ែនិងថាមពល និងសម្ថកិច្ចពាក់ព័ន្ឋចុះពិនិត្យ និងឈានទៅបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាស ខុសច្បាប់យ៉ាងអនាធិបតេយ្យ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានឆាប់សុក្រឹត្យ និងមានប្រសិទ្ឋភាពមុននឹងការបំផ្លិចបំផ្លាញ មានរូបភាពកាន់តែធំ និងធ្ងន់ធ្ងរជាងពេលបច្ចុប្បន្ន។

គួររំលឹកថា កាលពីពេលថ្មីៗនេះ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយ អាជ្ញាធរ ដែនដី បានចុះបង្ក្រាបទីតាំងធ្វើសិប្បកម្មរុករករ៉ែ នៅ ៣គោលដៅ ស្ថិតនៅក្នុងឃុំសុខចិត្ត ស្រុក សណ្តាន់ ខេត្តកំពង់ធំ ដោយធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ១០នាក់ និងរឹបអូសវត្ថុតាំងមួយ ចំនួនរួមមាន ម៉ាស៊ីនភ្លើង ស៊ីទែនប្រេង ឌីណាម៉ូ ក្បាលកិនថ្មរ៉ែ ម៉ាស៊ីនក្រឡុកស៊ីម៉ង់ អង្គប់កិនថ្មរ៉ែ កញ្ច្រែងរែងថ្មរ៉ែ តៅច្រកថ្មរ៉ែ ម៉ាស៊ីនស្វានបាញ់ខ្យល់ ម៉ាស៊ីនយោងថ្មរ៉ែ និងសំភារៈបំរើអោយការជីកយករ៉ែមួយចំនួនទៀត ។

ទោះបីជាមានការបង្ក្រាប និងឃាត់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ឋ និងការធ្វើអាជីវកម្មរ៉ែមាសនេះយ៉ាងណាក្តី ក៍ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ខេត្តកំពង់ធំ នូវតែបន្តអះអាងថា ក្រុមឈ្មួញនូវតែបន្តធ្វើអាជីវកម្មជីកយករ៉ែមាស យ៉ាង អាណាធិបតេយ្យដដែលក្នុងនោះមានទំាងការប្រើប្រាស់គ្រឿងផ្ទុះ និងការប្រើប្រាស់សារធាតុគីមីថែមទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល កម្ពុជា ក្នុងការធ្វើអាជីវកម្មរ៉ែនៅលើទឹកដី របស់កម្ពុជាមានសម្ថកិច្ចត្រឹមតែធ្វើការស្រាវជ្រាវ ទីតាំងជាក់ស្តែងដែលមានរ៉ែហើយធ្វើរបាយការណ៍មករាជរដ្ឋាភិបាល​​ ដើម្បីសម្រេចចិត្តថា តើត្រូវធ្វើការជីកយករ៉ែ ឬ ក៍យ៉ាងណា គឺជាសិទ្ឋផ្តាច់មុខរបស់រាជរដ្ឋាភិបាល។

តែទោះជាយ៉ាងនេះក្តីកន្លងមកមានព័ត៌មានបែកធ្លាយជាបន្តបន្ទាប់ថា ក្រុម ហ៊ុនដែ លទទួលបានអាជ្ញាប័ណ្ណ តែងតែបំពានច្បាប់ ដោយបោះជំហានរំលងនិតិវិធី តាមរយៈការធ្វើការជីកយករ៉ែមាស តែម្តង ក្រោយស្រាវជ្រាវរកឃើញថា ទីតាំងនោះមានរ៉ែមាស។ ការធ្វើអាជីវកម្មជីកយករ៉ែយ៉ាងអានាធិបតេយ្យបំពានច្បាប់ បានធ្វើអោយកម្ពុជា បាត់បង់ចំណូលពីការបង់ពន្ឋ និងធនធានរ៉ែមាស និងរ៉ែកំរជាច្រើនដែលមាននៅលើទឹកដីកម្ពុជា ប្ចុប្បន្នផងដែរ។ ទាក់ទងនិងករណីនេះ យើងមិនអាចសុំការបំភ្លឺពីក្រសួងរ៉ែនិងថាមពលបាននោះទេថា តើក្រសួងនឹងមានវិធានការបែបណាចំពោះករណីរុករានរ៉ៃ នៅខេត្តកំពង់ធំនេះ៕

អត្ថបទ ៖ ចន្ថា

LEAVE A REPLY

Please enter your comment!
Please enter your name here