ព័ត៌មានទាន់ហេតុការណ៍ ៖ នារីម្នាក់លួចចាក់យកទឹកថ្នាំខ្មៅច្រលក់ដៃពីការិយាល័យបោះឆ្នោត

ខ្មែរញូញូ ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ នារីម្នាក់ឈ្មោះ ជា សុធារី ជាអនុប្រធានការិយាល័យ លេខ ១៤០១ និងជា គ្រូបង្រៀន ស្ថិតនៅត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ  បានលបចូល ក្នុងការិយាល័យបោះឆ្នោត ដោយលួចចាក់យកទឹកថ្នាំរំលែកកន្លះដប ចេញមកក្រៅ តែត្រូវគេចាប់បាន។

ពាក់ព័ន្ធទៅនឹងករណីនេះដែរ តាមការសួរនាំពីប្រធានមន្ត្រីការិយាល័យបោះឆ្នោតសង្កាត់បានឱ្យដឹងថា តាមការ សួរនាំជំហានដំបូង នារីម្នាក់ជាអនុប្រធានការិយាល័យបោះឆ្នោតនេះ គាត់ឆ្លើយថា មានគេប្រើ អោយលួចដើម្បី យកទៅពិនិត្យ។

សូមបញ្ជាក់ជូនថា ៖ នារីសង្ស័យម្នាក់នេះ បច្ចុប្បន្នកំពុងសាកសួរ និងស៊ើបអង្កេតនៅឡើយ៕

(សូមរងចាំអានព័ត៌មានលម្អិត)

អត្ថបទ ៖ សឺន ជុំសុធន

LEAVE A REPLY

Please enter your comment!
Please enter your name here