លោក ពេជ្រ ស្រស់ ផ្តល់ទស្សន:ទាន ៣ចំណុច ជូនសម្តេចតេជោ ហ៊ុន សែន

ខ្មែរញូញូ ៖ នៅក្នុងកិច្ចប្រជុំប្រចាំឆមាស ៦ខែម្តង របស់យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្តល់ទស្សន: ទាន ៣ចំណុច ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម ៖

១. បង្កើនប្រសិទ្ធិភាពការងាររបស់មន្រ្តីថ្នាក់ក្រោមជាតិ ដើម្បីជំរុញឲ្យមានការអភិវឌ្ឍពិត ប្រាកដ ជាពិសេសដោះស្រាយបញ្ហាជូនប្រជាពលដ្ឋ នៅក្នុងមូលដ្ឋានឲ្យទាន់ពេលវេលា និង កុំឲ្យមន្រ្តីរត់គេចចេញពីបញ្ហា។

២.ការពង្រឹងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីលុបបំបាត់ការបំផ្លាញទ្រព្យសម្បត្តិជាតិ ជាពិសេសគឺ ដើម្បីកសាងសង្គមឲ្យស្អាតស្អំ និង ផ្តល់នូវយុត្តិធម៌សង្គម ។

៣. ការពង្រឹងស្ថាប័នតុលាការឲ្យមានភាពយុត្តិធម៌ ក្នុងការបង្កើនភាពជឿជាក់ ការអនុវត្ត ច្បាប់ឲ្យមានយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺលុបបំបាត់អាវប្បធម៌អ្នកមានលុយ និងអ្នកមានអំណាចទោះបីជាខុសច្បាប់ក៏នៅតែឈ្នះក្តីហើយអ្នកក្រ អ្នកទន់ខ្សោយ គឺតែង តែចាញ់ក្តី។

ជាងនេះទៅទៀត លោក ពេជ្រ ស្រស់ បានបញ្ជាក់ដែរថា ទស្សនៈទានរបស់ខ្ញុំ ៣ចំណុច ខាងលើនេះ គឺត្រូវបានសម្តេចតេជោ ណែនាំភ្លាមដល់មន្រ្តីក្រោមឱវាទឲ្យបម្រើការងារជូន
ជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត ជា ពិសេសដើម្បីដោះស្រាយនូវបញ្ហាជូនពលរដ្ឋឲ្យទាន់ពេលវេលា និងឲ្យមានតម្លាភាព។

អត្ថបទ ៖ អារុណ
ប្រភព ៖ Facebook : លោក ពេជ្រ ស្រស់

LEAVE A REPLY

Please enter your comment!
Please enter your name here