នាយសង្កាត់រដ្ឋបាលជលផលអន្លងសំណរ រងការរិះគន់ពីពលរដ្ឋថា បានឃុបឃិតជាមួយឈ្មួញកាប់បំផ្លាញព្រៃ..

ខ្មែរញូញូ ៖ ករណីបទល្មើសដាក់សំរាស់ពេញដៃព្រែកនៅក្នុងតំបន់នេសាទមួយតកន្លែង ត្រូវបានប្រជានេសាទនាំគ្នារាយការណ៏មកថា មានការកាប់ព្រៃលិចទឹកជាជម្រកត្រីពងកូន យកមកធ្វើជាសំរាស់ដាក់ចូលក្នុងទឹកព្រែកដើម្បីឲ្យត្រីគុំគ្នា ទើបគេយកសាច់អួនមកព័ទ្ធទំហ៊ុចាប់យកត្រីទាំងតូចទាំងធំដោយគ្មានការបង្រ្កាបពីជំនាញជលផលឡើយ។

ប្រភពច្បាស់ការបាន្យដឹងថា ការកាប់បំផ្លាញព្រៃលិចទឹកយកមកធ្វើជាសំរាស់យ៉ាងច្រើនស្អេកស្កះនោះគឺស្ថិតនៅ ចំនុចស្ទឹងកំបុត ចំនុចចងសេះ ចំនុចឆៃកបាន ក្នុងតំបន់អភិរក្ស ចងសេះ ក្នុងឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងដែនគ្រប់គ្រងរបស់ លោក សុខគុណ ប្រធានសហគមន៍ ចងសេះ និងលោក ញឹម ស៊ីវ័ន្ត  នាយសង្កាត់រដ្នបាលជលផលអន្លងសំណរ ។

 

បើយោងតាមប្រភពព័ត៍មានពី ប្រជានេសាទបានឲ្យដឹងថា អ្នកដែលកាប់បំផ្លាញព្រៃលិចទឹកនោះមាន ឈ្មោះតា កាវ លោក សែម លោក រិទ្ធ រួចយកមកដាក់ ពាសពេញព្រែក បិតផ្លូវស្ទើរតែបើកកាណូតមិនកើត តែកន្លងមកក៏មានកាណូតជាច្រើនគ្រឿងធ្លាប់ធ្លាយបាតដោយសារសំរាសទាំងនេះ រហូតមកដល់ពេលនេះ គេមិនឃើញមានមន្រ្ដីជំនាញចុះបង្រ្កាបនោះទេធ្វើឲ្យពលរដ្នដាក់ការសង្ស័យថា ប្រហែលជាប់ពាក់ព័ន្ធផលប្រយោជន៍ ព្រោះនៅពេលសមត្ថកិច្ចផ្សេងៗចុះទៅម្ដងៗតែងតែសួររកឈ្មោះ ជាអ្នកមានឈ្មោះបោះសម្លេងនៅទីនោះ ក្នុងការរកប្រយោជន៍ដាក់ហោប៉ៅរៀងៗខ្លួន បញ្ហាខាងលើនេះពួកគាត់សូមសំណូមពរតាមរយៈការផ្សព្វផ្សាយ ដើម្បីឲ្យមន្រ្តីជំនាញរឺស្ថាប័នមេត្តាចុះពិនិត្យបទល្មើសជាក់ស្ដែង និងចាំបាច់ត្រូវតែធ្វើការបង្រ្កាបជាពិសេស ដើម្បីងាយស្រួលក្នុងការនេសាទជាលក្ខណះគ្រួសារ និងជាពិសេសជាងនេះងាយស្រួលក្នុងការចរាចរណ៏ទៅវិញទៅមក។

 

ពាក់ព័ន្ធនិងការរឹះគន់នេះលោក ញឹមស៊ីវ័ន្ត នាយសង្កាត់រដ្នបាលជលផលអណ្លងសំណរ បានឆ្លើយ ដោយមិនទទួលខុសត្រូវថា សុំឲ្យអ្នកកាសែតសម្ភាស លោក ព្រិន សាវិន នាយខ័ណ្ទរដ្នបាលជលផលទៅ លោកមិនហ៊ានផ្ដលបទសម្ភាសលោកទេ លុះត្រាមានការអនុញាតិពី លោក ព្រិន សាវិន នាយខ័ណ្ទរដ្នបាលជលផលសិន។

 

មហាជនហាក់ដូចជាមានមន្ទឹលសង្ស័យថា តើមានអ្វីជាអាថ៏កំបាំង ទើបលោក ព្រិន សាវិន នាយខ័ណ្ទរដ្នបាលជលផល ហាមឃាត មន្រ្ដីរបស់ខ្លួន មិនឲ្យឆ្លើយតបនិងបទសម្ភាស បើបទល្មើសជាក់ស្ដែងបានកំពុងកើតមានក្នុងដែនគ្រប់គ្រងរបស់លោក ឬក៏មន្រ្ដីជលផល មានភាគហ៊ុនជាមួយឈ្មួញដែល កំពុងប្រព្រឹត្តបទល្មើស?

ពាក់ព័ន្ធនិងការិះគន់នេះដែរ គេហទំព័រខ្មែរញូញូ នៅមិនអាចសុំការបំភ្លឺពីលោក ព្រិន សាវិន នាយខ័ណ្ទរដ្នបាលជលផល បានទេ ដោយយើងគ្មានលេខទូស័ព្ទ តែយ៉ាងណាក៏ដោយក្រុមការងារយើងរងចាំទទួលការបកស្រាយពីលោកគ្រប់ម៉ោងធ្វើការ ៕

រូបភាព ៖ រិទ្ធី

LEAVE A REPLY

Please enter your comment!
Please enter your name here