លោក សម រង្ស៊ី ស្ទាក់ស្ទើរក្នុងការវិលត្រឡប់មកស្រុកខ្មែរវិញដោយមូលហេតុ ៥ចំណុច

ខ្មែរញូញូ ៖ ខ្មែរញូញូ​​ សូមលើកយករឿងលោក សម រង្ស៊ី មកវិភាគដូចខាងក្រោម ៖
លោក សម រង្ស៊ី ធ្លាប់បានប្រកាសថា លោកនឹងវិលត្រឡប់មកស្រុកខ្មែរវិញនៅឆ្នាំ២០១៩ នេះ ហើយថ្មីៗនេះ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ មួយចំនួន ក៏បានឯក ភាពឲ្យលោក សម រង្ស៊ី ចូលស្រុកវិញដែរ។

តើលោក សម រង្ស៊ី ត្រឡប់ចូលស្រុកខ្មែរវិញទេ?
ចម្លើយ ៖ លោក សម រង្ស៊ី ៥០% ត្រឡប់ ៥០% មិនត្រឡប់ ។

មូលហេតុអ្វីបានជាលោក សម រង្ស៊ី នៅស្ទាក់ស្ទើរបែបនេះ?
លោក សម រង្ស៊ី ស្ទាក់ស្ទើរក្នុងការវិលត្រឡប់មកស្រុកខ្មែរវិញ ដោយហេតុផល ៥ចំណុច ដូចខាងក្រោម ៖

ទី១. លោកខ្លាចត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួន ទៅតុលាការ តាមដីកាកោះហៅ ជាច្រើនដង តែលោកមិនដែលចូលខ្លួននោះ ហើយត្រូវជាប់ពន្ធនាគារ ។

ទី២. គឺលោកខ្លាចអត់មានមនុស្សមកទទួលលោក ព្រោះអតីតអ្នកគាំទ្រ នៃអតីតគណបក្ស សង្គ្រោះជាតិមួយចំនួនធំគាំទ្រលោក កឹម សុខា។ដូច្នោះអ្នកគាំទ្រលោក កឹម សុខា ប្រាកដ ណាស់មិនទៅទទួលលោក សម រង្ស៊ី ឡើយ ។

ទី៣. លោកខ្លាចមិនអាចចចារជាមួយគណបក្សកាន់អំណាចបានដូចមុន ព្រោះរដ្ឋាភិបាល កម្ពុជា បច្ចុប្បន្ននេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាង ពេញ ទំហឹងពីមហាអំណាចចិន និងប្រទេសជាច្រើន នៅលើពិភពលោក ។ ដូច្នោះ លោក សម រង្ស៊ី លែងមានលេសថា ប្រទេសនេះ ប្រទេសនោះ ដាក់គំនាបមកលើកម្ពុជាទៀត ។

ទី៤. ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស អស់ជំនឿលើលោក សម រង្ស៊ី ជាពិសេសកម្មករ កម្មការិនី ដឹងច្បាស់ថា លោក សម រង្ស៊ី នេះហើយ គឺជាអ្នកទៅឆ្កឹះឆ្កៀលបរទេស ឲ្យដាក់ គំនាបមកលើកម្ពុជា បញ្ឈប់ការទិញសំលៀកបំពាក់ និងផលិតផលផ្សេងៗពីការងារ ធ្វើឲ្យ កម្មករ កម្មការិនី អត់ការងារធ្វើ ជាដើម ។

ទី៥. លោក សម រង្ស៊ី ខ្លាចផ្ទុះការប្រឆាំងគ្នា រវាងកំលាំងអ្នកគាំទ្រលោក ដ៏តិចតួច ជាមួយ នឹងកំលាំងអ្នកគាំទ្របក្សកាន់អំណាច ដ៏ច្រើនលើសលប់ ។ ទីបំផុត លោកមិនត្រឹមតែខ្មាស ពិភពលោកដែលលោកតែងតែអួតក្តែងៗថាខ្លួនមានអ្នកគាំទ្រច្រើន បែរជាតិចតួចយ៉ាងនេះ តទៅមុខទៀត លោកលែងមានអីអួតពិភពលោកទៀត គឺ ស្មើនឹងបញ្ចប់ជីវិតនយោបាយ របស់ខ្លួនហើយ។

អត្ថបទវិភាគ ៖ ខ្សាច់សមុទ្រ

LEAVE A REPLY

Please enter your comment!
Please enter your name here