ពលរដ្ឋរិះគន់ពីការចាប់ម៉ូយរញ៉េរញ៉ៃនៃក្រុមអ្នករត់តុតុ និងតាក់ស៊ី មុខព្រលានយន្តហោះភ្នំពេញ

ខ្មែរញូញូ ៖ ពលរដ្ឋមួយចំនួន ដែលធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានរិះគន់ពីការចាប់ម៉ូយរញ៉េរញ៉ៃ នៃក្រុមអ្នករត់តុតុ និងតាក់ស៊ី គ្មានសណ្តាប់ធ្នាប់ បើក បត់ឆ្វេងស្តាំដណ្តើមម៉ូយគ្នា គ្មានគិតការប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវអីសោះ ។

ការរិះគន់នេះដែរ ពលរដ្ឋទាំងនោះ ខ្លះនិយាយតៗគ្នា ខ្លះទៀត ទូរស័ព្ទចូលវិទ្យុ និយាយ ពីរឿងនេះ ដោយស្នើអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យមើលរឿងនេះផង ព្រោះពួក គាត់អត់ឃើញមានសមត្ថកិច្ច អើរពើពីរឿងនេះសោះ។

ពលរដ្ឋទាំងនោះ បន្ថែមទៀតថា ប៉ះពាល់ដល់ចរាចរ អ្នកធ្វើដំណើរ វាម្យ៉ាងហើយ តែម្យ៉ាង ទៀត វាក៏អាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ និងពិសេស វាធ្វើឲ្យភ្ញៀវអន្តរជាតិ គេរិះគន់ថា ខ្មែរយើងគ្មានសណ្តាប់ធ្នាប់ថែមទៀតផងដែរ។


អត្ថបទ ៖ អារុណ

LEAVE A REPLY

Please enter your comment!
Please enter your name here