អុញនោះ! ប្អូនស្រីសម្ដេចតេជោ ប្រលយមួយឃ្លាជូនលោកជំទាវក្រសួងកិច្ចការនារី 

(ខ្មែរញូញូ) ៖ ព្រឹត្តិការណ៍ថ្មីមួយដែលបានកើតឡើងនៅដើមឆ្នាំ២០១៩ ធ្វើឲ្យផ្អើលអស់មហាជន គឺករណីយុវតីវ័យក្មេងចាញ់បោកអ្នកលេងហ្វេសបុកជាមួយគ្នា បបួលចូលផ្ទះសំណាក់ ប្លន់យករបស់មានតំលៃអស់ពីខ្លួន។

ហេតុការណ៍នេះ បានកើតឡើងនាម៉ោង ​៧យប់​​ ថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ បុរសជាជនសង្ស័យម្នាក់ បានស្គាល់នារីស្រស់ស្អាតម្នាក់ តាម Facebook រួចបានណាត់ជួបគ្នា​នៅផ្ទះសំណាក់ នៅពេលនារីរងគ្រោះមកដល់បើកទ្វារ ចូលស្រាប់ជនសង្ស័យក៏បានចាប់ច្របាច់ក យកកាំបិតភ្ជង់ប្លន់យកគ្រឿងអលង្ការ​និងទូរស័ព្ទ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ រួចគេចខ្លួនបាត់។

ចំពោះរឿងនេះប្អូនស្រីសម្តេចនាយករដ្ឋមន្រ្តី លោក ជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងថា«នេះហើយស្នេហាគ្នាតាម Facebook រំលងប្រពៃណីណាត់ជួបគ្នានៅផ្ទះសំណាក់ក្បត់ និងម្ដាយ ឪពុក ដែលគាត់ខំពរពោះ ៩ ខែ ១០ ថ្ងៃនេះ ។ ម្យ៉ាងទៀតដូចបាត់លោកជំទាវខាងក្រសួងកិច្ចការនារីទៅណាហើយម៉េចមិនចេញមកជួយនារីនេះផងមានប្រុសៗ ធ្វើបាបគាត់ដូចនាងទេព បូព្រឹក្យដែរ តែមិនមែនជះស្រាទេគឺធ្ងន់ធ្ងរណាស់យកអស់ពីខ្លួនអញ្ជើញលោកជំទាវជួយមើលគាត់ផងអោយស្មើភាពគ្នាក្នុងរឿងស្ត្រីដូចគ្នាណា កុំជួយបានតែតារា សូមលោកជំទាវឈឺឆ្អាលរបស់ស្ត្រីក្នុងសង្គម ដើម្បី ស្មើរ ភាព និងយុត្តិធម៌ផង ។».

ក្រោយការលើកឡើងលោកស្រី បានបញ្ជាក់បន្ថែមលើបណ្ដាញសង្គមបន្ថែមថា«សូមជម្រាបទៅម្ចាស់ Page Long Sokiry ពិតហើយលោកថារឿងខុសគ្នា តែក្នុងនេះខ្ញុំសួររកលោកជំទាវ ពីព្រោះខ្ញុំយល់ថាលោកជំទាវត្រូវ រកដំណោះស្រាយ និងយុត្តិធម៌អោយស្ត្រីទាំងអស់កុំរំលងពីព្រោះស្ត្រីក្នុងកម្ពុជាពេលខ្លះប្ដីវៃប្រពន្ធបែកក្បាលក៏មិនសូវឃើញលោកជំទាវក្រសួងកិច្ចការនារីមកមើលដែរ ដល់ពេលតារា វិញលោកជំទាវដុតដៃដុតជើង អញ្ចឹងខ្ញុំរកគាត់ឲ្យមកឈឺឆ្អាលក្នុងរឿងរបស់ស្ត្រីក្នុងសង្គម វាខុសដែរឬទេលោក? សូមបញ្ជាក់ទៅម្ចាស់Page ថាតារាគ្រាន់តែជាអាជិពទេ ! បទល្មើស នឹងព្រឹត្តការណ៍កើតឡើងលើមនុស្សបើនិយាយពីច្បាប់ទទទួលខុសត្រូវមុខច្បាប់ដូចគ្នា»។

សូមបញ្ជាក់ផងដែរថា សម្ភារដែលត្រូវបាត់បង់​រួមមាន ទូរស័ព្ទ​ iPhone XS Max ០១​គ្រឿង, ខ្សែ​ក​ចំនួន​០១​ខ្សែ, ខ្សែ​ដៃ​ចំនួន​០១ខ្សែ​, ជញ្ជៀន​ពេជ្រ​០១​វង់​ និងលុយ​ដុល្លារ​​ចំនួន ​២០០ដុល្លារ សរុបជាទឹកប្រាក់អស់ជាង ៣ពាន់ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here