បណ្ឌិត​ ឡាច​ សំរោង​ គាំទ្រទង្វេីរបស់​ លីវ​ ពាវ​ បេីទោះបីជាដូចទស្សនៈ​ ស៊ីងអ៉ីទាំងអស់


ខ្មែរញូញូ ៖ ថ្មីៗនេះ លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ សាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា បានលើកយកទស្សនៈ ស៊ីងអ៊ី ក្នុងសម័យសាមកុក ដែលលើកឡើងថា “ លីវពាវ គុណធម៌ពេកក្លាយជាល្ងង់ខ្លៅ  ចិត្តល្អពេកក្លាយជាឡឺកឺ ។

ក្នុងន័យនេះ លោកបណ្ឌិត ឡាច សំរោង លើកឡើងដូច្នោះថា ៖ សម្រាប់ខ្ញុំ បើទោះជា លីវពាវ មានទាំងអស់នេះដូច ស៊ីងអ៊ី ថា ក៏ដោយ ក៏ខ្ញុំនៅតែពេញចិត្ត លីវពាវ ដែលបដិបត្តិគោលការណ៍អភិសមាចារក្នុងភាពជាអ្នកដឹកនាំបានយ៉ាងល្អឥតខ្ចោះដែរ ។ [ …មិនមែន លីវពាវគុណធម៌ពេករហូតក្លាយជាល្ងង់ខ្លៅនោះទេ  តែអ្នកដឹកនាំពូកែ ត្រូវចេះធ្វើល្ងង់ទើបអាចរកមនុស្សចេះដឹងខ្លាំងពូកែមកឲ្យនៅក្រោមខ្លួន ធ្វើការបម្រើខ្លួនដោយស្មោះស្ម័គ្រឆន្ទះលះបង់ជីវិតដើម្បីអ្នកដឹកនាំបាន  ហើយក៏មិនមែន​ លីវពាវ​ ចិត្តល្អរហូតក្លាយជាឡឺកឺនោះដែរ តែក្នុងនាមជាអ្នកដឹកនាំវៃឆ្លាត គឺសុខចិត្តអង្គុយលេបទឹកមាត់នៅចំពោះមុខម្ហូបដ៏ឆ្ងាញ់ ដែលខ្លួនប្រគល់ឲ្យកូនចៅហូប  ដើម្បីមានកម្លាំងទៅចូលព្រៃបរបាញ់សត្វទូទាំងព្រៃមកដាក់ក្នុងឃ្លាំងស្បៀងរបស់ខ្លួនទុកចឹញ្ចិមទ័ពបាន@@@] ។

 

អត្ថបទ ៖ បណ្ឌិត ឡាច សំរោង

LEAVE A REPLY

Please enter your comment!
Please enter your name here