សម្តេច ស ខេង ប្រគល់ម៉ូតូ របប​សាំង និងថវិកា ដល់ប៉ុស្ថិ៍នគរបាលទាំង ១ ៦៤៦ ទូទាំង…

ខ្មែរញូញូ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចូលរួម​ជា​អធិបតី ​ក្នុង​ពិធី​បែងចែក​ម៉ូតូ​ថ្មី​បន្ថែម ០១​គ្រឿង សំរាប់ ០១ប៉ុស្តិ៍​ ដែលក្នុងនោះ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ​ឃុំ​ / សង្កាត់ ទូទាំង ប្រទេសមាន​ចំនួន ១ ៦៤៦ ។ នេះ​ជា​លើក​ទី​៤​ ហើយ ដែល​ក្រសួងមហាផ្ទៃ បានប្រគល់​របប​ម៉ូតូ​ ដល់​ប៉ុស្តិ៍នគរ បាល​ ឃុំ​ សង្កាត់ ​ទូទាំងប្រទេស​ ។ ពិធី​​នេះបានធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះ។​

​ក្រៅពី​របប​ម៉ូតូ ក្រសួងមហាផ្ទៃ ក៏បានផ្តល់​របប​ប្រេងសាំង ១២០លីត្រ ក្នុង ១​ត្រីមាស ព្រមទាំង​ថវិកា ១២០​ម៉ឺន​រៀល ក្នុង ១​ត្រីមាស ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​នីមួយៗ​ ។ សរុបទៅ រហូតដល់​ពេលនេះ ប៉ុស្តិ៍នគរ បាល​រដ្ឋបាល​ឃុំ​ សង្កាត់​ នីមួយៗ ទទួលបាន​របប​ម៉ូតូចំនួន៤គ្រឿង សម្រាប់​បម្រើ​ការងារ​ថែ​រក្សាសុខ​សុវត្ថិភាព ​ជូនប្រជាពលរដ្ឋនៅ​មូលដ្ឋាន​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​លើកឡើងថា ក្រសួងមហាផ្ទៃ ផ្តល់​ទោចក្រ​យានយន្ត (​ម៉ូតូ​) ចំនួន ១ ៦៤៦ គ្រឿង បន្ថែម​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទូទាំងប្រទេស ដោយ ១​ប៉ុស្តិ៍ ទទួលបាន ០១​គ្រឿង លើ​ទោចក្រយានយន្ត ដែលមាន​ស្រាប់ ចំនួន ០៣គ្រឿង ដែល​បាន​ប្រគល់ជូន​ ក្នុងពេល​កន្លងមក​។ ដូច្នេះ​បូករួម​ទាំង​ទោចក្រយានយន្ត ដែល​បាន​ផ្តល់ជូន​នៅថ្ងៃនេះ គឺ សរុប​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ ឃុំ​សង្កាត់​នីមួយៗ ទទួលបាន​ទោចក្រ​យាន​យន្ត​​សរុប​​ចំនួន ៤គ្រឿងហើយ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បន្តថា ចាប់ពី​ឆ្នាំ​២០១៦ ដល់​ចុងឆ្នាំ​២០១៧ ក្រសួងមហាផ្ទៃ សម្រេច​ឧបត្ថម្ភ​ដល់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់​នីមួយៗ ដោយ​ក្នុង ១​ប៉ុស្តិ៍ ទទួលបាន​ប្រេងសាំង ចំនួន ៩០ លីត្រ និង​ថវិកា ចំនួន ៩០ ម៉ឺន​រៀល ក្នុង ១​ត្រីមាស​ ។ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៨​ នេះ ក្រសួងមហាផ្ទៃ បានសម្រេច​ផ្តល់​បន្ថែម​នូវ​ប្រេង ឥន្ធនៈ​រហូតដល់ ១២០ លីត្រ និង​ថវិកា ០១លាន ២​សែន​រៀល នៅក្នុង ១​ត្រីមាស ជូន​ដល់​ប៉ុស្តិ៍​រដ្ឋបាល ទូទាំង ប្រទេស​។​

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ជំនួយ​ជា​ម៉ូតូ ប្រេងសាំង និង​លុយ​នេះ ផ្តល់​ឲ្យ​ប៉ុស្តិ៍​ប៉ូលិស សម្រាប់​បម្រើការ​ងា​រប​ម្រើ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ ក៏បាន​លើកឡើងបន្តថា គិត​ត្រឹម​ចុងឆ្នាំ​២០១៧ មាន​ប៉ុស្តិ៍​នគរបាល​ឃុំ​សង្កាត់ ចំនួន ១ ៤៦៤ ប៉ុស្តិ៍ ដែលមាន​អគារ​រដ្ឋបាល សម្រាប់​ធ្វើការ​។ នៅ​ឆ្នាំ​២០១៨ នេះ ក្រសួងមហាផ្ទៃ បាន ផ្តល់​ការសាងសង់​អគារ​ស្នាក់នៅ និង​អគារ​ធ្វើការ​របស់​រដ្ឋបាលន​គ​របាល​ប៉ុស្តិ៍ ៣៨ ទៀតនៅ​​រាជធានី​​ខេត្ត ចំនួន ១២ ដែល​សព្វថ្ងៃ​កំពុងដំណើរការ​សាងសង់​ដោយ​អគ្គនាយកដ្ឋាន​ភស្តុភារ​ក្រសួងមហាផ្ទៃ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បានបញ្ជាក់បន្តដែរថាគិតពី​ឆ្នាំ​២០១៤ដល់​ឆ្នាំ​២០១៧ ក្រសួងមហាផ្ទៃ បាន​សាង​អគារ​ ស្នាក់នៅ និង​អគារ​ធ្វើការ​របស់​រដ្ឋបាលន​គ​របាល​ឃុំ​សង្កាត់បាន​ចំនួន ១៣២ ប៉ុស្តិ៍​ ។ គិត​ត្រឹម ឆ្នាំ​២០១៨នេះ នៅសល់១៤៤ទៀត ដែល​មិន​ទាន់​​មាន​​អគារ​ទីស្នាក់ការធ្វើការដែល​គ្រោង​នឹង​សាងសង់បញ្ចប់ ​នៅ ត្រឹម​ឆ្នាំ​២០២០៕

ប្រភព ៖ SWITF NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here