ព្រឹទ្ធសភាពឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ទាំងស្រុង

(ខ្មែរញូញូ) ៖ ព្រឹទ្ធសភាព បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវ ត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដើម្បីបើកផ្លូវអោយរាជរដ្ឋា ភិបាលយកច្បាប់នេះទៅ អនុវត្ដ អោយមានប្រសិទ្ធភាពក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ការអនុម័តទាំងស្រុងធ្វើឡើងក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាដឹកនាំដោយសម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា។ លោក ម៉ម ប៊ុន នាង សមាជិកនិងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា អង្គប្រជុំ ព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្តីពី ហិរញ្ញវត្ថុសម្រា ប់ការ គ្រប់គ្រងឆ្នាំ២០១៩ដោយឥតកែប្រែចំនួន៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំង មូល។
លោកបានបញ្ជាក់ថា ការឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រា ប់ការគ្រប់គ្រងឆ្នាំ២០១៩ ដើម្បីការវិវឌ្ឍឈានឡើងរបស់កម្ពុជាលើវិថីនៃការអភិវឌ្ឍ ប្រកប ដោយគុណភាពនិងចីរភាពទៅមុខឥតឈប់ឈរ ក្នុងការបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ចំណែកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញ មក ការពារសេចក្តីព្រាងច្បាប់នេះ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ ការ គ្រប់គ្រងឆ្នាំ២០១៩ បានរៀបចំឡើងតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា ដោយផ្តោ តការយកចិត្តទុកដាក់ជាពិសេសលើមនុស្ស និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិ បាលកិច្ចជាស្នូល ហើយអាចប្រសិទ្ធនាមបានថា ជាថវិកាយុទ្ធសាស្រ្ត នៃការរក្សាសមិទ្ធផល ដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះថ្មីៗ សម្រាប់គាំទ្រដល់ការសម្រេច បាន នូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងយុ ទ្ធសា ស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីបន្តរក្សាសន្តិភាព ស្ថិរភាព ក៏ដូចជា ទ្រទ្រង់នូវដំណើរការវិវឌ្ឍឈានឡើងរបស់កម្ពុជាលើវិថីនៃការអភិវឌ្ឍ ប្រកបដោយគុណភាព និងចីរភាពទៅមុខឥតឈប់ឈរ។

លោកឧបកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានកំណត់ចំណា យសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ ប្រមាណ ៦,៧២៩ លានដុល្លារអាមេរិក ត្រូវជា ២៤,៧២% នៃផ.ស.ស និងមានកំណើន ១១,៤% ធៀបនឹងច្បាប់ឆ្នាំ២០១៨ ក្នុងនោះ ចំណា យចរន្តថវិការដ្ឋ ត្រូវបានគ្រោងប្រមាណ ៤,៤៣៦ លានដុល្លារអាមេរិក ត្រូវជា ១៦,៣០% នៃផ.ស.ស និងមានកំណើន ១២,៣% ធៀបនឹងច្បាប់ឆ្នាំ២០១៨។

លោកបន្ដថា សេចក្តីព្រាងច្បាប់នេះ ក៏គ្រោងនឹងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ឬចំណូលក្នុងប្រទេសថវិកាជាតិ ប្រមាណ ៥,២៤៨លានដុល្លារអាមេរិក ត្រូវជា ១៩,២៨% នៃផ.ស.ស និងមានកំណើន ១៤,០% ធៀបនឹងច្បាប់ឆ្នាំ២០១៨ ។

សូមបញ្ជាក់ថា សេចក្តីព្រា ងច្បាប់នេះ តាក់តែងឡើងមាន ០៦ជំពូក ចែកជា ១៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរា ជាណា ចក្រកម្ពុជា អនុម័តយល់ព្រម ជាលើកដំបូងចំនួន ១១៣ សំឡេង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២ ០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ។

នៅព្រឹកថ្ងៃទី២៩វិច្ឆិកាព្រឹទ្ធសភាក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ តយ ល់ព្រមលើសន្ធិសញ្ញាស្តីពី បត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ដោយ សម្លេង៥៧សម្លេងនៅសមាជិកព្រឹទ្ធសភាទាំងមូល។ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកា ទូ ទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ អនុម័តដោយសម្លេង៥៧សម្លេង ។ សេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋាភិ-បាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពី ការចៀសវាងការយក ពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិ-បាល នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធ លើ ប្រាក់ចំណូល៕

អត្ថបទ ៖ ចន្ថា

LEAVE A REPLY

Please enter your comment!
Please enter your name here