សម្តេចក្រឡាហោម ស ខេង ៖ ខ្ញុំនឹងប្រើពេល ១៥នាទីប៉ុណ្ណោះ ដើម្បីកុំឱ្យគេប្តឹង…

ខ្មែរញូញូ ៖ ក្នុងយុទ្ធនាការឃោសនារបស់គណបក្សប្រជាជនកម្ពុជា ៧ស្រុក ក្រុង លើទឹកដីខេត្តព្រៃវែង កាលពី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង និងខេត្តបាត់ដំបង បានថ្លែងទៅកាន់សមាជិក សមាជិកា គណបក្សគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ ប្រមាណជិត ១ពាន់នាក់ ត្រង់ចំណុចរង្វង់មូលស្វាយអន្ទរ
ថា ៖ “សម្តេច នឹងថ្លែងសារនយោបាយតែ ១៥នាទី ប៉ុណ្ណោះ ដើម្បីកុំឱ្យគេប្តឹង” ។

មូលហេតុ ដែលសម្តេច ថ្លែងបែបនេះ ដោយសារពេលសម្តេច អញ្ជើញមកដល់រង្វង់មូលស្វាយអន្ទរនេះ គឺម៉ោង
១១:៤៥នាទី ទៅហើយ ព្រោះបើតាមច្បាប់ក្នុងយុទ្ធនាការឃោសនា គ.ជ.ប បានកំណត់ថា ចាប់ពីម៉ោង ១២:០ ០ថ្ងៃ ដល់ម៉ោង ២:០០រសៀល មិនអនុញ្ញាតឱ្យគណបក្សនយោបាយណាមួយ ប្រើសំលេងឃោសនាតាមម៉េក្រូ
ឬគ្រឿងបំពងសំលេងគ្រប់រូបភាព ដែលរំខានដល់ការសំរាកពេលថ្ងៃត្រង់ របស់បងប្អូនប្រជាពលរដ្ឋ ។ លើសពី
នេះ សម្តេច បញ្ជាក់ថា ក្នុងនាមសម្តេច ជាអ្នកពិនិត្យ និងអនុវត្តច្បាប់ សម្តេច មិនចង់ធ្វើអ្វីមួយខុសច្បាប់ ឱ្យគេ ប្តឹងនោះឡើយ។
នៅទីបំផុត ទ្រនិចនាឡិកាដល់លេខ ១២ គឺ ម៉ោង ១២:០០ថ្ងៃ គត់ សម្តេច បានបញ្ចប់ការថ្លែងសារនយោបាយ
ភ្លាម ដូចអ្វីដែលសម្តេច បានបញ្ជាក់មែន។

ប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង និងការអនុវត្តរបស់សម្តេច ក្នុងការថ្លែងសារនយោបាយ ១៥នាទី
គត់ ត្រឹមម៉ោង ១២:០០នាទី គត់ ត្រូវបានអ្នកស្តាប់នៅទីនោះ នាំគ្នាកោតសរសើរថា  សម្តេច ពិតជាថ្នាក់ដឹកនាំ
ម៉ត់ចត់ ច្បាស់លាស់បំផុត គួរឱ្យគោរព និងយកតម្រាប់តាមទៀតផង៕

 

អត្ថបទ ៖ សាន់ ផានិត

 

LEAVE A REPLY

Please enter your comment!
Please enter your name here