ឯកឧត្តម ហ៊ុន ម៉ានី ស្នើសុំឲ្យលោកជំទាវ កែ សួនសុភី ស សុខា មានការយោគយល់ចំពោះ…

ខ្មែរញូញូ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ សន្និបាតប្រចាំឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៤ វិច្ឆិកា នេះ នៅសណ្ឋាគារ ហួង សាន រាជធានីភ្នំពេញ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា បានថ្លែងបែបកំប្លែងទៅកាន់អង្គសន្និបាតទាំងមូល ពិសេសទៅកាន់លោកជំទាវ កែ សួនសុភី សសុខា ដោយស្នើសុំឲ្យលោកជំទាវ យោគយល់ដល់ឯកឧត្តមប្តី ( ឯកឧត្តម ស សុខា ) បន្តចូលរួមជួយ កិច្ចការសង្គមទៅមុខទៀត ។

មូលហេតុ ដែលឈានទៅដល់ការលើកឡើងដូច ខាងលើនេះ ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី គឺបន្ទាប់ពីលោកជំទាវ កែ សួនសុភី ស សុខា សរសេរបង្ហោះតាម Facebook ផ្លូវការរបស់លោកជំទាវ ថា ៖ បងប្រធានរវល់ណាស់ មិនសូវ មានពេលជួបប្រពន្ធ ហើយត្រូវការដំណោះស្រាយ?

សូមបញ្ជាក់ថា សន្និបាតនេះ ប្រព្រឹត្តទៅមានរយៈពេល ១ថ្ងៃកន្លះ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ និងមានអ្នកចូលរួម ចំនួន ២៥០នាក់។

អត្ថបទ ៖ សាន់ ផានិត

LEAVE A REPLY

Please enter your comment!
Please enter your name here