Home អប់រំ

អប់រំ

តោះទៅមើលសកម្មភាព យុវជនបោះជំហានចូលទៅកាន់ប្រវត្តិសាស្ត្រ

(ភ្នំពេញ) ៖  យុវជនជំនាន់ក្រោយមកពីគ្រប់កោសិកាជាង ៧០០នាក់ បានចាប់ផ្តើមបោះជំហានចូលទៅក្នុងប្រវត្តិសាស្ត្រ ៤០ ឆ្នាំមុន ដែលធ្លាប់បានដើរដោយថ្នាក់ដឹកនាំ​ និងយុវជនជំនាន់មុន។ ព្រឹត្តិការណ៍  ៤០ គីឡូម៉ែត្រ ទៅកាន់ប្រវត្តិសាស្ត្រ ជាវេទិកាពិសេស និងជាបទពិសោធថ្មីប្លែកសម្រាប់យុវជន ដែលមានគោលបំណង (១)ឲ្យយុវជនចេះរួមរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត (២)ស្វែងយល់ដោយប្រយោលពីកត្តាប្រវត្តិសាស្ត្រ (៣)ស្វែងយល់ពីកម្រិតសមត្ថភាព ការតស៊ូ ការអត់ធ្មត់ និងការដោះស្រាយបញ្ហាជាក់ស្តែងរបស់ខ្លួននីមួយៗ និង(៤)ជាពិសេសផ្តល់ឱកាសឲ្យយុវជនរួមគ្នា កម្សាន្តសប្បាយ ក្រោយពីការសម្រេចបានជោគជ័យក្នុងដំណើរនេះ ដែលជាបទពិសោធន៍ដំបូងក្នុងឆាក់ជិវីតរបស់ពួកគេ៕ ...

រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើឲ្យគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស វាយគង ទូងស្គរ គោះត្រឡោក….

(ខ្មែរញូញូ) ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានចេញសេចក្តីជូនដំណឹង ដោយស្នើដល់ឯកឧត្តម លោកជំទាវ សាកលវិទ្យាល័យ និង វិទ្យាស្ថាន លោកប្រធានមន្ទីរអប់រំយុវជន និងកីឡា ទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើការវាយគង ទូងស្គរ ទះប៉ោត គោះត្រឡោក និងតាមគ្រប់មធ្យោបាយ ដែលខ្លួនមាន នៅម៉ោង...

ម្ចាស់ក្សត្រីថៃ ផ្ដល់អាហារូបករណ៍ជាង២រយកន្លែងដល់កម្ពុជា

(ភ្នំពេញ) ៖ព្រះអម្ចាស់ក្សត្រីមហាចក្រី សិរិនថន  នៃព្រះរាជាណាចក្រថៃ បាន សម្រេចផ្តល់អាហារូបករណ៍ ចំនួន ២៥៧កន្លែង ដល់សិស្ស-និស្សិតកម្ពុជា ទៅបន្តការសិក្សានៅតាមគ្រឹះស្ថានអប់រំ ប្រមាណ ៣៤កន្លែង ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ។ សូមបញ្ជាក់ថា អាហារូបករណ៍នេះ សម្រាប់សិស្ស គ្រូ នៃវិទ្យាល័យ កំពង់ឈើទាល សិស្សនៅខេត្តរតនគិរី មណ្ឌលគិរី សិស្សកំពុងសិក្សានៅប្រទេសថៃ...

លោក ដួង តារា បកអាក្រាតជនបរទេស យកឈ្មោះជួយកុមារ ដើររ៉ៃអង្គាសប្រាក់ខុសច្បាប់

(ខ្មែរញូញូ) ៖ ជនជាតិហ្វីលីពីន រ៉ៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ តាមរយៈរូបភាពសប្បុរសធម៌ប្រមូលថវិការចូលមូលនិធិដើម្បីកុមារ ពេលនេះត្រូវបានលោក ដួង តារា បកអាក្រាតពីមុខមាត់ពិត ខណៈដែលជនបរទេសមួយក្រុមនេះ កុហកថាបានចុះបញ្ជីនៅក្រសួងមហាផ្ទៃត្រឹមត្រូវ ប៉ុន្តែធាតុពិតគឺមិនបានចុះបញ្ជីនោះឡើយ។ តាមរយៈការ Live ផ្ទាល់ពីលោក ដួង តារា បានឲ្យដឹងថា ជនបរទេសមួយចំនួន បានប្រើប្រាស់រូបភាព ប្រមូលថវិការ ដើម្បីកុមារ ធ្វើឲ្យប្រជាពលរដ្ឋអាណិត ហើយរ៉ៃអង្គាសប្រាក់ទាំងនោះ ដើម្បីប្រយោជន៍របស់ខ្លួន។ តាមពិតនេះមិនមែនជារឿងថ្មីនោះទេ ជាញឹកញាប់គេសង្គេតឃើញជនបរទេសមួយចំនួនប្រើប្រាស់ស្រោមសំបុត្រប្រភេទដើម្បីរ៉ៃអង្គាសប្រាក់...

លោក លឹម​ តុងហួត​ សុំ​ឲ្យកម្មករ​-ការិនីក្រុមហ៊ុន ថប សាមីត ហ្គាមេន អ៊ីន​ចៀសឲ្យឆ្ងាយ​គ្រឿងញៀន…

ខ្មែរញូញូ ៖ ថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០១៨ ក្រោមកិច្ចសហការពីក្រុមហ៊ុន ថប សាមមីត ហ្គាមេន អ៊ីន​ លោក​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា នៃ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីបញ្ហានានាដែលកើតពីឥទ្ធិពលនៃគ្រឿងញៀន​ដល់បុគ្គលិក​ កម្មករ​ និយោជិក​ ចំនួនជាង២៥០នាក់​ ។ លោកស្រី​ ម៉ៅ​ សោភា​...

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះផ្សព្វផ្សាយបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនដល់កម្មករក្នុងរោងចក្រ…

ខ្មែរញូញូ ៖ នៅព្រឹកថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០១៨ ក្រោមកិច្ចសហការពីក្រុមហ៊ុន​ សាប្រ៊ីណាឯកឧត្ដម ឧត្តមសេនីយ៍ឯក​ ថោង​ សុគន្ធា​ អគ្គលេខាធិការស្តីទី​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបានដឹកនាំក្រុម ការងារចុះផ្សព្វផ្សាយពីបញ្ហានានាដែលកើតពីឥទ្ធិពលនៃគ្រឿងញៀន​ដល់បុគ្គលិក​ កម្មករ​ និយោជិក​ ចំនួនជិត២០០នាក់​ នៅខេត្តកំពង់ស្ពឺ។ លោកស្រី​តាន់​ ដាវី​ តំណាងក្រុមហ៊ុនបានមាន ប្រសាសន៍ស្វាគមន៍និងបញ្ជាក់ពី ការសប្បាយរីករាយចូលរួមអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាមួយរាជរដ្ឋាភិបាល​ ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន​ ហើយ...

ថ្ងៃនេះជាថ្ងៃពិធីបុណ្យ​ដាក់​បិណ្ឌទី១ ចាប់ផ្តើម​ហើយ នៅព្រឹក​ថ្ងៃ​១​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកញ្ញា​នេះ​

ខ្មែរញូញូ ៖ នា​ថ្ងៃ​១​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ជាថ្ងៃពីធីបិណ្ឌ១ បាន​ចូលមក​ដល់​ហើយ ។ ពិធីបុណ្យ​ដាក់​បិណ្ឌ នឹង​ប្រារព្ធ​ឡើងជា​រៀងរាល់ថ្ងៃ រហូតដល់​ថ្ងៃ​១៥​រោច ដាច់​ខែភទ្របទ នឹងត្រូវ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៨ ជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​ ​កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ តាម​វត្ត​អា​រ៉ា​ម ទូទាំងប្រទេស បាន​ប្រារព្ធ​ពិធីសូត្រមន្ត​វេន​បិណ្ឌ​ទី​១​។...

មនុស្សដែលរួមភេទកាន់តែច្រើន តើខួរក្បាលរបស់ពួកគេកាន់តែល្អមែនទេ?

យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Daily បានឲ្យដឹងថា មនុស្ស​ចាស់​ដែល​រួមភេទ​ជា​ទៀងទាត់​ឃើញថា​ពួកគេ​មាន​ថាមពល​ខួរក្បាល​ល្អ​ជាង​ធម្មតា​។ អ្នកចូលរួម​ការសិក្សា​នេះ ដែល​បាន​រួមភេទ​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​ឃើញថា មាន​ពិន្ទុ​ខ្ពស់​លើ​ការប្រើ​ពាក្យ​សម្តី និង​ចេះដឹង​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​រួមភេទ​សោះ​។ ​ការ​ធ្វើតេស្ត​ទៅ​លើ​សមត្ថភាព​ខួរក្បាល​នេះ​គឺ​ធ្វើ​ទៅ​តាម​លក្ខណៈ Addenbrookes Cognitive Examination III (ACE-III) ដែល​ជា​តេស្ត​បែប​ស្តង់ដារ​មួយ​ប្រភេទ​សម្រាប់​វាស់​កម្រិត និង​មុខងារ​របស់​ខួរក្បាល​។ ការសិក្សា​នេះ​មាន​ការចូលរួម​ពី​មនុស្ស​វ័យ​ពី ៥០ ទៅ​៨៣​ឆ្នាំ​ចំនួន ៧៣​នាក់ ហើយ​ក៏​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នក​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ Coventry និង Oxford ដែរ​។...

ពលរដ្ឋបន្តរិះគន់ការសាងសង់ស្ថានីយ៍ប្រេងឥន្ធន:ជាង ១០កន្លែង លើផ្លូវ១៩៨៦ ក្នុងខណ្ឌសែនសុខ

មានការរិះគន់ជាបន្តបន្ទាប់ មិនថា តែតាមបណ្តាញសារព័ត៌មាន អ្នកលេងប្រព័ន្ធផ្សព្វ ផ្សាយសង្គម ( Facebook) នោះទេ គឺមានទាំងការនិយាយតៗគ្នាពីមួយ ទៅមួយ ការនិយាយជជែក គ្នានៅតាមតុកាហ្វេ ទាក់ទងចម្ងល់ថា តើហេតុអ្វីបានជានៅលើកំណាត់ផ្លូវលេខ ១៩៨៦ ( ដែលគេ និយមហៅថា ផ្លូវ អាយូ) ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ត្រឹមស្តុបត្រឡោកបែក ដល់ស្តុប ផ្សារដីហុយ...

តំណាងរាស្ត្រវ័យក្មេងលោក ស សុខា អំពាវនាវចូលរួមបរិច្ចាគឈាម នៅថ្ងៃទី៣ មិថុនា ខាងមុខ…

ដោយមើលឃើញថានៅតាមមន្ទីរពេទ្យរដ្ឋនានា កំពុងតែត្រូវការឈាមជាចាំបាច់ដើម្បី ទុកសង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរយើង ពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងជាលំដាប់នោះ  នាថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១៨  ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃ ខាងមុខ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែងនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកបីខេត្ត ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ​ និងលោកស្រី បានរៀបចំយុទ្ធនាការបរិច្ចាគឈាម លើកទី២ នៅហ៊ីម៉ាវ៉ារី ...
WP Facebook Auto Publish Powered By : XYZScripts.com