Home កីឡា

កីឡា

ថ្នាក់ដឹកនាំ និងគ្រូកីឡា នៅខេត្តស្វាយរៀង ទទួលការបណ្តុះបណ្តាល ផ្នែករដ្ឋបាលកីឡា ពីNOCC

ខ្មែរញូញូ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហៅកាត់ថា NOCC បានបញ្ជូនគ្រូឧទ្ទេស ចំនួន៣នាក់ ដើម្បីបើកវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡាសម្រាប់ ថា្នក់ដឹកនាំកីឡា និងគ្រូកីឡា ក្នុងខេត្តស្វាយរៀង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ វគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាដ៏គួរឱ្យចាប់អារម្មណ៍ និងមានអត្ថប្រយោជន៍ នេះមានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់ ក្នុងនោះមានស្រ្តីចំនួន៣នាក់ ផងដែរ ដើម្បីក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសល្បីៗ ពីស្ថាប័នដឹក នាំកីឡា NOCC។ លោកវេជ្ជបណ្ឌិត...

ហេតុផល ៣យ៉ាង ដែលធ្វើឱ្យប្រដាល់សកលខ្មែរ មានភាពរអាក់រអួលទៅមុខមិនរួច

ខ្មែរញូញូ ៖ វិស័យកីឡាជាច្រើន ក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតនៅលើវិថីមួយ ឆ្ពោះ ទៅកាន់ ភាពរីកចម្រើន ពីមួយជំហ៊ាន ទៅមួយជំហ៊ានឥតឈប់ឈរ ខណៈ ពេលដែល ស្ថាប័នកីឡាជាច្រើនកំពុងដុតដៃដុតជើងធ្វើយ៉ាងណារៀបចំស្ថាប័ន របស់ខ្លួនឱ្យបានល្អប្រសើរ ស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាល ដែល បានដាក់ទិសដៅ សម្រាប់ផែនការស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ត្រៀមខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង។ ទន្ទឹមនឹងភាពរីកច្រើនទាំងនោះដែរ ស្ថាប័នមួយចំនួនក៏បានជួបប្រទះនឹងបញ្ហា ត្រូវដោះស្រាយជាបន្ទាន់។តួយ៉ាងដូចជាវិស័យកីឡាប្រដាល់ ដែលជាប្រភេទ...

លោក ស សុខា ៖ រាជរដ្ឋាភិបាលគាំទ្រការផ្ដល់ប្រាក់រង្វាន់ដល់កីឡាករ កាយវប្បកម្មជើងឯកពិភពលោក

ខ្មែរញូញូ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បន្ទាប់ពីកីឡាករ កាយវប្បកម្ម ទទួលបានមេដាយមាសពីការប្រកួតកីឡា កាយវប្បកម្មជើងឯកពិភពលោក នៅប្រទេសថៃ ក្រសួង អប់រំ បានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបើកប្រាក់រង្វាន់ជូន (ទោះបីជាមកដល់ពេលនេះមិនទាន់ធ្លាក់ពីក្រសួងសេដ្ឋកិច្ចក្ដី)...

គ្រូបង្វឹក និងគ្រូជំនួយ១៦៥នាក់ស្វែងយល់ពីផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនត្រៀម SEA GAMES លើកតី៣០នៅប្រទេស ហ្វីលីពីន

ខ្មែរញូញូ​ ៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្ដីពីផែនការ ទ្រឹស្ដីលំហាត់ហ្វឹកហ្វឺន របស់គ្រូបង្វឹកជម្រើសជាតិ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា សិក្ខាកាមចំនួន១៦៥នាក់ដែលជាគ្រូបង្វឹក និងគ្រូជំនួយមកពីសហព័ន្ធកីឡាជាតិ ចំនួន៣៤ និងក្រុមគ្រូបង្វឹកកីឡាជនពិការចំនួន ១០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលវគ្គស្ដីពីផែនការរៀបការបង្ហាត់ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់កីឡាករជម្រើសជាតិរយៈពេល ៣ថ្ងៃនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ លោកបន្តថា វគ្គនេះចាប់ផ្ដើមពីថ្ងៃទី២២ ដល់ ២៤មេសា...

MCL៖ ស្វាយរៀងនៅតែបង្ហាញភាពខ្លាំង ខណៈក្រសួងការពារជាតិ និងវិសាខា បន្តដេញតាមពីក្រោយ

ខ្មែរញូញូ ៖ ការប្រកួតពានរង្វាន់ Metfone Cambodian League សប្តាហ៍ទី៤ បានបញ្ចប់សព្វ គ្រប់ហើយកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ ដែលក្រុមព្រះខ័នរាជ ស្វាយរៀង នៅតែបន្តនាំមុខគេ លើកំពូលតារាង ខណៈក្រុមក្រសួងការពារជាតិ និងវិសាខា ដេញតាមពីក្រោយយ៉ាងប្រកៀកប្រកិត។ ចំពោះលទ្ធផលនៃការប្រកួតកាលពីថ្ងៃសៅរ៍ទី២០ វិសាខា ដែលកំពុងដាក់ទិស ដៅប្រជែងពានរង្វាន់ធំរបស់កម្ពុជាផងនោះ បានបំបាក់ក្រុមអគ្គិសនីកម្ពុជា ក្នុង...

បើវិសាខា យក៣ពិន្ទុ ពីអគ្គិសនីល្ងាចនេះបាន នឹងឡើងឈរ លេខ១ ជាបណ្តោះអាសន្ន

ខ្មែរញូញូ ៖ ក្លិបខ្លាំងវិសាខា នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនជាថ្មី ដើម្បីទទួលក្លិបអគ្គិសនីកម្ពុជា ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានរង្វាន់ មិត្តហ្វូន ខេមបូឌានលីគ ឆ្នាំ២០១៩ នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែមេសានេះ នៅកីឡដ្ឋាន វិសាខា។ ក្លិបវិសាខា អាចនឹងត្រូវធ្វើការធ្ងន់មួយ ក្នុងការជួបក្លិបអគ្គិសនី ដែលបានបំបាក់ជើងខ្លាំងបឹងកេតអង្គរ ដោយលទ្ធផលមិនគួរឲ្យ នឹកស្មានដល់ ១-០ នាសប្តាហ៍កន្លងទៅ។ ប៉ុន្តែបើ...

ឥទ្ធិពលរបស់ Ronaldo ធ្វើឱ្យក្លិបចាស់ Sporting CP របស់គេ ចង់ប្តូរឈ្មោះ កីឡដ្ឋាន ទៅជា CR7

ខ្មែរញូញូ ៖ វាជារឿងភ្ញាក់ផ្អើល នឹងគួរឱ្យចាប់អារម្មណ៍មួយ សម្រាប់ក្លិបអាជីពក្នុងប្រទេស ព័រទុយហ្គាល់ Sporting CP ដែលកំពុងស្ថិតក្រោមការពិចារណាផ្លាស់ប្តូរឈ្មោះកីឡដ្ឋាន របស់ខ្លួននៅថ្ងៃខាងមុខ។ តាមការចុះផ្សាយរបស់ Sportbible បានឱ្យដឹងថា ក្លិបលីកកំពូលរបស់ព័រទុយ ហ្គាល់ Sporting CP នេះបានផ្សារភ្ជាប់ ឈ្មោះកីឡដ្ឋានថ្មីរបស់ខ្លួន ទៅនឹងអតីត កីឡាកររបស់ក្លិបមួយនេះ គឺ Cristiano Ronaldo។ Ronaldo...

ពានសម្តេច ស ខេង រកឃើញអត្តពលិក ក្លាយជាម្ចាស់ជើងឯកទាំង ៦ប្រភេទ កីឡាហើយ

ខ្មែរញូញូ ៖ យោងតាមការចុះផ្សាយរបស់គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ឱ្យដឹងថា អង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃបានរៀបចំ ការប្រកួតកីឡាយុទ្ធសិល្បិ៍ លើកទី២ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ប្រចាំឆ្នាំ២០១៩ បានបញ្ចប់ និងបានរកឃើញ ជ័យលាភីលើ ៦ប្រភេទកីឡា នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពី បានដំណើរប្រកួតពេញមួយព្រឹក នៅសាលសហព័ន្ធកីឡាសូហ្វ តេន្នីស នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ទាក់ទងនឹងប្រភេទកីឡាទាំង៦...

សម្តេច ហ៊ុន សែន ៖ ហេតុអ្វីទៅ បានជាកម្ពុជា ធ្វើម្ចាស់ផ្ទះស៊ីហ្គេម កូនពៅគេ?

ខ្មែរញូញូ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់ដល់បងប្អូនជនរួមជាតិ ទាក់ទងនឹងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ខណៈកម្ពុជា ក្លាយជាកូនពៅគេ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ប្រចាំតំបន់អាស៊ីអាគ្នេហ៍។ ក្នុងកម្មពិធីជួបសំណេះសំណាល នឹងពិសាអាហារសាមគ្គី ក្នុងមហាគ្រួសារកីឡាជាមួយ កីឡាករ កីឡាការិនី មន្ត្រីកីឡា គ្រូបង្វឹកសរុបចំនួន៤.០៩៦នាក់ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅ មជ្ឈមណ្ឌលកោះពេជ្រ...

ក្រសួងវប្បធម៌ និងរដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំកម្មវិធីប្រណាំងគោតាមបែបបុរាណនាព្រឹកនេះ

ខ្មែរញូញូ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីប្រណាំងគោតាមបែបបុរាណខ្មែរ ដែលបានប្រារព្ធធ្វេីនៅទីតាំងដែលស្ថិតនៅភូមិក្រាំងស្វាយ ឃុំ រលាំងគ្រេីល ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។ នៅក្នុងពិធីប្រណាំងគោតាមបែបបុរាណខ្មែរនោះផងដែរ ក៏មានកិច្ចសហការរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រសួងវប្បធម៌ ហេីយក្នុងពិធីនោះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកអភិបាលរងខេត្តកំពង់ស្ពឺ មន្ត្រីនៃក្រសួងវប្បធម៍និងវិចិត្រសិល្ប: ព្រមទាំងស្ថាប័នពាក់ព័ន្ធ៕ អត្ថបទ ៖ ស្រីពេជ
WP Facebook Auto Publish Powered By : XYZScripts.com